- 2021-01-27 09:36:37
- ព័ត៌មាន
SpaceX បាញ់ផ្កាយរណប ១៤៣គ្រឿងតាមរ៉ុកកែតតែមួយ បំបែកកំណត់ត្រាពិភពលោក (វីដេអូ)
- 2021-01-27 09:36:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SpaceX បាញ់ផ្កាយរណប ១៤៣គ្រឿងតាមរ៉ុកកែតតែមួយ បំបែកកំណត់ត្រាពិភពលោក (វីដេអូ)
ចន្លោះមិនឃើញ
កាលពីថ្ងៃអាទិត្យទី២៤មករា ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះរ៉ុកកែត Falcon-9 របស់ខ្លួនដោយជោគជ័យ ដោយដឹកផ្កាយរណបរហូតដល់ទៅ ១៤៣គ្រឿងតែមួយជើង។ នេះយោងតាមការផ្សាយផ្ទាល់នៅលើវេបសាយរបស់ក្រុមហ៊ុន។
នៅក្នុងការបាញ់បង្ហោះនេះគឺមានផ្កាយរណបទូរគមនាគមន៍ Starlink ចំនួន១០ គ្រឿង ដែលជាគម្រោងទូរគមនាគមន៍អ៊ីនធឺណេតរបស់ក្រុមហ៊ុនSpaceXក្នុងគោលបំណងផ្តល់អ៊ីនធឺណេតឥតខ្សែនៅគ្រប់ចំណុចភូមិសាស្ត្រនៃសកលលោក។
Liftoff! pic.twitter.com/js3zVM77rH
— SpaceX (@SpaceX) January 24, 2021
សេចក្ដីពណ៌នាអំពីការបាញ់បង្ហោះរបស់ក្រុមហ៊ុនបានសរសេរថា “នៅលើរ៉ុក្កែតនេះគឺមានផ្កាយរណបពាណិជ្ជកម្មនិងផ្កាយរណបរដ្ឋាភិបាលចំនួន ១៣៣ គ្រឿង និងផ្កាយរណប Starlink ចំនួន ១០ គ្រឿង ដែលជាបេសកកម្មបង្ហោះផ្កាយរណបច្រើនបំផុតតែមួយជើង។ ផ្កាយរណប Starlink នៅលើបេសកកម្មនេះគឺជាយានដំបូងគេបង្អស់នៅក្នុងក្រុមផ្កាយរណបដែលបានដាក់ពង្រាយទៅកាន់គន្លងប៉ូល”៕
ប្រភព៖ rasmeinews