- 2021-01-27 09:06:44
- ព័ត៌មាន
Intel បន្ថែមលុយវិនិយោគជិត ៥០% ផលិតបន្ទះឈីបនៅ វៀតណាម
- 2021-01-27 09:06:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Intel បន្ថែមលុយវិនិយោគជិត ៥០% ផលិតបន្ទះឈីបនៅ វៀតណាម
ចន្លោះមិនឃើញ
ក្រុមហ៊ុនយក្ស Intel ដែលជាក្រុមហ៊ុនជំនាញខាងផលិតខួរក្បាលនៃឧបករណ៍បច្ចេកវិទ្យារបស់អាមេរិក ទើបនឹងបន្ថែមទឹកប្រាក់វិនិយោគចំនួន ៤៧៥ លានដុល្លារអាមេរិក(ជិត ៥០% នៃប្រាក់វិនិយោគលើកមុន) ជាមួយនឹងរដ្ឋាភិបាលវៀតណាម។
ក្រុមហ៊ុនផលិតបន្ទះឈីបខួរក្បាលស្មាតហ្វូននិងកុំព្យូទ័រដ៏ល្បីល្បាញមួយនេះ ក៏មានគម្រោងផលិតបន្ទះឈីប 5G លើស្មាតហ្វូនផងដែរ។ លើសពីនេះទៀត រាល់ដំណើរការផលិតបន្ទះឈីបកម្រិតខ្ពស់ជំនាន់ចុងក្រោយបង្អស់ សម្រាប់កុំព្យូទ័រ ក៏នឹងធ្វើឡើងនៅវៀតណាម ដើម្បីចរចារទៅកាន់ទីផ្សារពិភពលោក។
សម្រង់សម្ដីដោយសារព័ត៌មានក្នុងស្រុកវៀតណាម tuoitrenews បានលើកឡើងប្រសាសន៍លោក Sherry Boger ប្រធានជាន់ខ្ពស់ Intel ថា ជាង ៨០% នៃខួរក្បាលកុំព្យូទ័រ(បន្ទះឈីប) នឹងត្រូវផលិតនៅក្នុងប្រទេសវៀតណាម៕