• 2021-01-25 02:01:18
  • ព័ត៌មាន

ត្រៀមៗ SUV ខ្នាតតូចថ្មីរបស់ Hyundai នឹងបង្ហាញវត្តមាននៅកម្ពុជានាចុងខែនេះហើយ!

  • 2021-01-25 02:01:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការបើកទំព័រឆ្នាំ ២០២១ នេះក្រុមហ៊ុន Hyundai Camko Motor ដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុខ រថយន្តHyundai មកកាន់ទីផ្សារកម្ពុជា។ក្រុមហ៊ុនHyundaiនឹងធ្វើ ការ បង្ហាញ រថយន្តថ្មីបន្ថែមទៅក្នុង គ្រួសារ SUV របស់ ខ្លួន នៅថ្ងៃទី ២៧ ខែមករា នេះដែល ជាម៉ូដែល Venue។

រថយន្តម៉ូដែល Venue ដែលជារថយន្ត SUV នេះ មានរូបរាងទាន់សម័យ និងទាក់ទាញ នឹងបង្ហាញវត្តមានតាមរយៈកម្មវិធីប្រកាសចេញបែបឌីជីថល ដែលមានន័យថាការប្រកាសចេញរថយន្តនេះនឹងធ្វើឡើងតាមរយៈអេក្រង់ឧបករណ៍វៃឆ្លាតដូចជាស្មាតហ្វូន Tablet ឬទូរទស្សន៍វៃឆ្លាតផងដែរ។ ជាមួយនឹង ការកំណត់ស្តង់ដារខ្ពស់ Venue គឺជានិយមន័យថ្មីរបស់ពាក្យថា True Lifestyle។ ភាពងាយស្រួល គឺជារឿងមួយ លក្ខណៈពិសេស និងសុវត្ថិភាពគឺជាចំណុចចម្បងដែល Venue ផ្ដល់ជូន។

មុនការដាក់បង្ហាញផ្លូវការពីវត្តមានរបស់Hyundai Venue ក្រុមហ៊ុន Hyundai Camko Motor បានរៀបចំកម្មវិធីសន្និសីទកាសែតឈ្មោះថា Venue Press Conference ដែលបានរៀបចំឡើងនៅហាងលក់ថ្មីរបស់ក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅ Park Community Mall។ កម្មវិធីនេះមានការចូលរួមពីអ្នកសារព័ត៌មានមកពីប៉ុស្តិ៍ទូរទស្សន៍ វិទ្យុ និងសារព័ត៌មានអនឡាញជាច្រើន។ ក្នុងកម្មវិធី Venue Press Conferenceនេះអ្នកសារព័ត៌មានឧកាសសួរនូវសំនួរដល់ថ្នាក់ដឹកនាំរបស់Hyundai។ ពួកគេអាចទទួលបានសាកល្បងបើកបររថយន្ត Venue នៅបុរីប៉េងហួត និងធ្វើការថតរូបកម្សាន្ត។

Hyundai ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ បានផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ជូនអតិថិជន។ Hyundai Camko Motor Company ជាក្រុមហ៊ុនចែកចាយ Hyundai ផ្តាច់មុខតែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាកម្មល្អ និងតែងតែយកចិត្តទុកដាក់ខ្ពស់ដល់អតិថិជន។

Hyundai ជាក្រុមហ៊ុននាំមុខគេមួយក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៤ នៅក្នុងឧស្សាហកម្ម រថយន្ត អស់រយៈពេល ១១ ឆ្នាំកន្លងមកនេះ។ គោលបំណងរបស់ក្រុមហ៊ុនគឺផ្សារភ្ជាប់ទំនាក់ទំនងរបស់មនុស្ស អោយពេលវេលារបស់អតិថិជនឮ កាន់តែមានតម្លៃជាមួយនឹង ការរស់នៅប្រចាំថ្ងៃ របស់មនុស្សជំនាន់ថ្មី។ ជាមួយនឹងរថយន្ត ១២កៅអី សម្រាប់គ្រួសារ ឬអាជីវកម្ម និងរថយន្ត SUVជាច្រើនម៉ូដែលទៀត សម្រាប់បំពេញ តម្រូវការរបស់ អតិថិជន។

លើសពីនេះ Hyundai ក៏មានមជ្ឈមណ្ឌលសេវាកម្មសាខាព្រះមុនីវង្ស និងសែនសុខសម្រាប់ថែទាំរថយន្ត របស់ លោកអ្នក ផងដែរ។ ក្រុមហ៊ុនបានប្តេជ្ញាផ្តល់ជូននូវសេវាកម្មល្អ បំផុតដែលបង្ហាញ អត្ថន័យពិតអំពី LIFESTYLE។

ដូចនេះកុំភ្លេចរង់ចាំតាមដានការបង្ហាញជាសាធារណៈនូវរថយន្ត Hyundai Venue ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីចង់ដឹងថារថយន្ត Venue ដែលជា SUV ខ្នាតតូចថ្មីសន្លាងរបស់ Hyundai មានរចនាបថទាន់សម័យ និងមានប្រណីតភាពកម្រិតណា។

ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចទំនាក់ទំនងទៅកាន់ទូរសព្ទលេខ 010 775 133/ 097 755 8133 ឬចូលទៅកាន់ទំព័រ Facebook Hyundai-Cambodia៕

អត្ថបទ៖ សុខហេង

មតិយោបល់