• 2021-01-14 06:22:08
  • ព័ត៌មាន

Samsung នឹងផ្ដល់ជម្រើសពណ៌ពិសេសៗបន្ថែម ចំពោះអតិថិជន Galaxy S21

  • 2021-01-14 06:22:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S21 ដែលត្រៀមនឹងប្រកាសចេញក្នុងពេលដ៏ខ្លីខាងមុខនេះ គេរំពឹងទុកថាអាចមានពណ៌ស្វាយ (Phantom Violet) ពណ៌ស (Phantom White) ពណ៌ខ្មៅ (Phantom Black) ពណ៌ប្រាក់ (Phantom Silver)។ ប៉ុន្ដែ Samsung នឹងផ្ដល់ជម្រើសច្រើនពណ៌បន្ថែមទៀត ក្នុង​លក្ខខណ្ឌ​ពិសេស​ផងដែរ។

បើយោងទៅតាមរបាយការណ៍ពី WinFuture គឺ Samsung នឹងផ្ដល់ឱ្យ Galaxy S21+ និង Galaxy S21 Ultra នូវជម្រើសពណ៌ជាច្រើនទៀត ប៉ុន្ដែក្នុង​លក្ខខណ្ឌ​កម្មង់តាមអនឡានពី Samsung Store។ ចំពោះការដឹកជញ្ជូនម៉ូឌែលពណ៌ពិសេសៗទាំងនេះ នឹងត្រូវចំណាយពេល ពី ៤ ទៅ ៥ សប្ដាហ៍ ដោយប្រហែលជាអំឡុងខែកុម្ភៈ ឬដើមខែមីនា ទើបអតិថិជនអាចទទួលបានស្មាតហ្វូនទាំងនោះ។ ប៉ុន្ដែនៅពេលរដូវការកម្មង់ម៉ូឌែលពណ៌ពិសេសៗត្រូវបានបញ្ចប់ ម៉ូឌែលទាំងនោះនឹងបញ្ចេញលក់ជាធម្មតាសម្រាប់អតិថិជនទូទៅវិញ។

ចំពោះពណ៌ពិសេសទាំងនោះរួមមាន ពណ៌មាស (Phantom Gold) ក្រហម (Phantom Red) ខៀវ (Phantom Navy) ត្នោត (Phantom Brown) និងប្រផេះ (Phantom Gray) ជាដើម។

ទោះយ៉ាងណាក៏ដោយ ចំពោះការកម្មង់ជ្រើសរើសពណ៌ទាំងនេះនឹងមិនមានការគិតលុយសេវាអ្វីបន្ថែមនោះទេ លើកលែងតែការជ្រើសរើសទៅលើទំហំផ្ទុកប៉ុណ្ណោះ។ ប៉ុន្ដែចំពោះគម្រោងផ្ដល់ជូននេះ គឺមិនទាន់ច្បាស់ផ្លូវការនៅឡើយទេ ថាតើវានឹងត្រូវបញ្ចប់ការកម្មង់ជម្រើសពណ៌នៅចុង ឆ្នាំ២០២១ ឬ ជាការផ្ដល់ជូនមានកំណត់៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ កុសល

មតិយោបល់