• 2021-01-08 04:24:05
  • ព័ត៌មាន

Samsung ដឹងតែផ្អែមមាត់ទៀតហើយ រឿងលក់អេក្រង់ 120Hz ឲ្យ Apple ប្រើលើ iPhone 13

  • 2021-01-08 04:24:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung នឹង​ជា​អ្នក​ផ្គត់ផ្គង់​ផ្ដាច់​មុខ​នៃ​អេក្រង់ OLED ប្រភេទ LTPO ​សម្រាប់​​ត្រកូល iPhone 13 ដែល​ចេញ​ក្នុង​ឆ្នាំ ២០២១ នេះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង The Elec។

បន្ទះ​អេក្រង់ OLED ប្រភេទ LTPO នឹង​ត្រូវ​ប្រើ​ប្រាស់​បំពាក់​លើ​ iPhone 13 ប្រភេទ Pro ពីរ​ម៉ូដែល ដោយ​វា​នឹង​​អាច​ Refresh នៅ​ល្បឿន 120Hz។ បន្ទះ​អេក្រង់ LPTO គឺ​​អាច​សន្សំសំចៃ​ថាមពល​បាន​ច្រើន​ជាង​អេក្រង់​ប្រភេទ LTPS ដោយ​សារ​វា​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ Refresh Rate ​បាន​ដោយ​មិន​បាច់​មាន​គ្រឿង​បន្ថែម​នោះ​ទេ។

យ៉ាងណាក្ដី iPhone 13 ប្រភេទ mini និង iPhone 13 ​ប្រភេទ​ធម្មតា នឹង​បន្ត​ប្រើ​ប្រាស់​អេក្រង់​ LTPS ​ដែល​មាន​ន័យ​ថា​វា​ទំនង​ជា​នៅ​មាន Refresh Rate 60Hz ដដែល។

ចូល​ឆ្នាំ ២០២២ នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ដោយ​សារ​មាន​ការ​លេច​ឮ​ថា​ Apple គ្រោង​នឹង​ប្រើ​ប្រាស់​អេក្រង់ OLED LTPO តែ​ប៉ុណ្ណោះ​នៅ​លើ iPhone ជំនាន់​ថ្មី​របស់​ខ្លួន។ ដល់​ពេល​នេះ​ Apple អាច​នឹង​ពឹង​ពាក់​ LG Display ជា​ដៃ​គូ​ផ្គត់ផ្គង់​ទីពីរ ​ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​ទាំង​ស្រុង Samsung។

គួរ​ដឹង​ថា​មាន​តែ Samsuung ប៉ុណ្ណោះ​នឹង​មាន​សមត្ថភាព​អាច​ផ្គត់ផ្គង់​អេក្រង់ OLED LTPO តាម​​ចំនួន​តម្រូវ​ការ​របស់​ Apple នៅ​ឆ្នាំ​នេះ។ Samsung គ្រោង​ផលិត​ឲ្យ​បាន ៦​ម៉ឺន​បន្ទះ​​ក្នុង​មួយ​ខែ​នៅ​រោងចក្រ​ Asan របស់​ខ្លួន ខណៈ​ដែល LG អាច​​ផលិត​បាន​ត្រឹម ៥​ពាន់​បន្ទះ​ក្នុង​មួយ​ខែ៕

អេក្រង់ OLED LPTO ត្រូវ​បាន​ប្រើ​ប្រាស់​ជា​លើក​ដំបូង​​លើ Apple Watch Series 4 ដែល​អាច​ទម្លាក់ Refresh Rate ដល់ 1Hz ដើម្បី​សន្សំសំចៃ​ថាមពល៕​​​​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់