• 2021-01-08 03:06:46
  • ហាងឆេងផលិតផល

Honda ADV 150 ឆ្នាំ២០២១ លក់តាមហាងតម្លៃកំពុងប្រែប្រួលហើយ!

  • 2021-01-08 03:06:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda ADV 150 ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​ប្រភេទ​ម៉ូតូអូតូបែប Off-road បាន​បង្ហាញ​ខ្លួន​ជា​មួយ​ស៊េរី​ថ្មី​ឆ្នាំ ២០២១ ដែល​មាន​រូប​រាង​មិន​មាន​ការ​កែប្រែ​ច្រើន​ឡើយ។

ម៉ូតូ​ម៉ូតូ​បែបផ្សង​ព្រេង ដែល​អាច​ថា​បាន​ជា​គូប្រជែង​ជា​មួយ Honda PCX 150 នេះ​បាន​ហក់​ចូល​ទី​ផ្សារ​ប្រទេស​កម្ពុជា​និង​មាន​អ្នក​ពេញ​ជា​ច្រើន។

សម្រាប់​ស៊េរីឆ្នាំ ២០២១នេះ​មាន​លក់​នៅតាម​ហាង​ដំបូង​កាល​ពី​ខែវិច្ឆិកា មាន​តម្លៃ​ប្រមាណ​ជា ៤ ៧០០ដុល្លារ។ បច្ចុប្បន្ន កំពុង​លក់​នៅ​តាម​ហាង​នៅ​ភ្នំពេញ​ម៉ូតូ Honda ADV 150 ស៊េរីឆ្នាំ ២០២១ មានតម្លៃខ្ទង់ ៤ ៣០០ដុល្លារ។

ម៉ូតូនេះមាន​កម្លាំង​ម៉ាសុីន ១៥០សេសេ ដូច​ទៅ​នឹង​ Honda PCX ដែរ ហើយប្រើប្រាស់អំពូលភ្លើងមុខក្រោយ LED, មានកុងទ័របែបឌីជីថលបង្ហាញព័ត៌មានសំខាន់ៗច្រើន, មានធុងសាំងចំណុះ ៨ លីត្រ, មានបច្ចេកវិទ្យា Idling Stop និងប្រើប្រាស់ Smart Key ផងដែរ៕

ប្រភពរូប៖ SEYHA Store

អត្ថបទ៖ ម៉េងងី

មតិយោបល់