• 2021-01-08 02:53:40
  • ព័ត៌មាន

ទោះចាយលុយប៊ូសអស់ ៤៦លានដុល្លារ ចុងក្រោយ Facebook បិទផេកចោលមិនខ្ចីស្ដាយ

  • 2021-01-08 02:53:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jordan Nabigon ជា​នាយក​ប្រតិបត្តិ​នៃ​វិបសាយ​​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ Ottawa ​ប្រទេស​កាណាដា​ បាន​បង្ហាញ​អារម្មណ៍​សោក​ស្ដាយ​ដែល​ផេក​របស់​ខ្លួន​ឈ្មោះ​ថា Shared ​ត្រូវ​បាន​ Facebook ប្លុក​ចោល​ដោយ​មិន​មាន​ប្រាប់​អំពី​ហេតុផល​អ្វី​ជាក់​លាក់​នោះ​ឡើយ។

Jordan បាន​អះអាង​ថា​រូប​គេ​បាន​ចំណាយ​ទឹក​ប្រាក់​សរុប ៤៥,៨​លាន​ដុល្លារ​ លើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​លើ​ Facebook ​ចាប់​ពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ ២០២០។ Facebook បាន​អះអាង​ថា​ផេក​របស់ Jordan បាន​ប្លុក​ដោយ​សារ​បាន​ល្មើស​នឹង​គោលការណ៍​របស់​ក្រុមហ៊ុន ប៉ុន្តែ​មិន​បាន​បញ្ជាក់​លម្អិត​នោះ​ទេ។

​អំឡុង​ពេល​នៃ​ការ​ផ្ទុះ​កូវីដ​១៩​ Facebook បាន​បង្កើន​​ការ​ពឹងផ្អែក​លើ​ AI ក្នុង​ការ​ត្រួត​ពិនិត្យ​​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​មាតិកា​ដែល​ចេញ​ផ្សាយ​លើ​ Facebook។ ការ​ពឹង​ផ្អែក​លើ​ AI នេះ​ធ្វើ​ឲ្យ​ផេក​ជា​ច្រើន​ត្រូវ​បាន​បិទ​ចោល​ដោយ​មិន​ប្រាប់​ហេតុផល​ច្បាស់​លាស់ ដូច​ជា​ផេក​របស់​ Jordan ដែរ។

មិន​ត្រឹម​តែ​ផេក​ Shared នោះ​ទេ​ដែល​ត្រូវ​បាន​ប្លុក​ នៅ​មាន​ផេក​ជា​ច្រើន​ទៀត​របស់​ Jordan ដែល​មាន​ Follower សរុប​ជាង ២១​លាន​នាក់​ ក៏​ត្រូវ​បាន​ប្លុក​ចោល ហើយ​គណនី​ផ្ទាល់​ខ្លួន​របស់​លោក​ក៏​ត្រូវ​ចាក់​សោ (Locked) ដោយ​មិន​​មាន​ការ​ព្រមាន​ជា​មុន​ផង​ដែរ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់