• 2021-01-06 02:03:05
  • ព័ត៌មាន

ប្រយ័ត្នចាញ់បោកគេ! បើសិនឃើញមានសារពាក្យទាំងនេះផ្ញើមកអ្នកតាមររយៈ WhatsApp

  • 2021-01-06 02:03:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ បាន​ជូន​ដំណឹង​ពី​ការ​វាយ​ប្រហារ​តាម WhatsApp នា​ពេល​បច្ចុប្បន្ន​កំពុង​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ ចោរបច្ចេកវិទ្យា (Hackers) បាន​ធ្វើ​ការ​វាយប្រហារ​ដោយ​ក្លែង​បន្លំ​ធ្វើ​ជា​ផ្ញើសារ​តាម WhatsApp ទៅ​កាន់​អ្នក​ប្រើ​ប្រាស់ (ជនរងគ្រោះ) ដែល​អាច​មាន​ខ្លឹមសារ​ថា «Sorry! I send 6-digit code by SMS by mistake. Can you transfer it to me? It is Urgent»

ខ្លឹមសារ​នេះ​ត្រូវ​បាន​ផ្ញើ​ទៅ​មិត្តភក្ដិ ឬ​អ្នក​ដែល​យើង​ស្គាល់​ផង​ដែរ ក្នុង​ករណី WhatsApp របស់​បុគ្គល​នោះ​ត្រូវ​បាន​គេ​លួច​រួច​ហើយ។ ក្រោយ​អ្នក​ប្រើ​ប្រាស់​បញ្ជូន​លេខ​កូដ ៦ខ្ទង់​​ដែល​បាន​ពី​ក្រុម​ហ៊ុន នោះ Hacker អាច​ធ្វើ​ការ​ Login ចូល​គណនី​ជា​មួយ​លេខ​ទូរសព្ទ​របស់​អ្នក​បាន​ជោគ​ជ័យ។

ដូច​នេះ​ដើម្បី​ជៀស​វាង​ធ្លាក់​ចូល​អន្ទាក់​របស់​ជន​បោក​ប្រាស់​​របស់ Hacker អ្នក​ប្រើ​ប្រាស់ WhatsApp ទាំង​គួរ​តែ​ត្រួត​ពិនិត្យ​ទៅ​លើ​ខ្លឹម​សារ និង​គណនី​របស់​បុគ្គល​ដែល​បាន​ផ្ញើ​សារ​មក​​ឲ្យ​បាន​ច្បាស់​លាស់ និង​មិន​គួរ​ធ្វើ​តាម​ការ​ទាម​ទារ​នោះ​ទេ។ ក្នុង​ករណី​សង្ស័យ​អ្នក​ប្រើ​ប្រាស់​គួរ​តែ​ទូរសព្ទ​ទៅ​សាកសួរ​​ម្ចាស់​គណនី​ដោយ​ផ្ទាល់​តែ​ម្ដង។

សូម​អាន​សេចក្ដី​ជូន​ដំណឹង​លម្អិត​ខាង​ក្រោម៖

អត្ថបទ៖ ម៉េងងី

មតិយោបល់