• 2021-01-04 08:59:44
  • ព័ត៌មាន

ការឌីហ្សាញ២ប្រភេទ Apple កំពុងពិចារណា សម្រាប់ផលិត iPhone បត់

  • 2021-01-04 08:59:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple កំពុងអភិវឌ្ឍ iPhone មានអេក្រង់បត់បាន ដោយកំពុងឈានដល់ដំណាក់កាលបញ្ចប់ហើយ នេះបើយោងទៅតាមរបាយការណ៍របស់គេហទំព័រ Money UDN។ ចំណែកឯក្រុមហ៊ុន Foxconn ដែលបានចុះកិច្ចសន្យាផ្នែកផលិតសម្រាប់ Apple មានដំណឹងថា បានរចនាអេក្រង់ពីរម៉ូដផ្សេងគ្នា និងបានធ្វើការសាកល្បងគុណភាព ក៏ដូចជាភាពធន់របស់វានៅឯរោងចក្រ Foxconn នាឯទីក្រុង Shenzhen។

មួយក្នុងចំណោមការចរនាអេក្រង់ទាំងពីរនោះ Apple កំពុងពិចារណាឱ្យ iPhone អាចបត់បានស្រដៀងនឹងស្មាតហ្វូន Motorola Razr និង Samsung Galaxy Z Flip ដោយធ្វើឱ្យស្មាតហ្វូនមានទំហំតូចពេលបត់ចូល ហើយមានផ្ទាំងបញ្ជាមួយទៀតដូចទៅនឹង Motorola Razr និងមានអេក្រង់វែងវិញពេលបត់ចេញ។

ចំណែកឯការរចនាទីពីរវិញគឺមានលក្ខណៈដូចនឹងការបិទបើកសៀវភៅ និយាយឱ្យខ្លីគឺរចនាបទដូចទៅនឹង Galaxy Fold។ ទោះយ៉ាងណារបាយការណ៍បានបង្ហាញថា Apple នឹងកំណត់គុណសម្បត្តិនិងគុណវិបត្តិនៃការរចនាទាំងពីរនេះ រួចនឹងជ្រើសរើសយកមួយដើម្បីផលិត។

គួរបន្ថែមថាកាលពីប៉ុន្មានខែមុននេះមានដំណឹងថា Apple ក៏បានដឹកជញ្ជូនគម្រូនៃ iPhone មានអេក្រង់បត់ ទៅកាន់រោងចក្រ Foxconn ដែលអាចនឹងបង្ហាញខ្លួននៅ ខែកញ្ញា ឆ្នាំ២០២២ ឆាប់ៗខាងមុខនេះ។

ចំណែកហេតុផលដទៃទៀតនោះ ដែលថា Apple នៅតែអាចផលិតស្មាតហ្វូនអេក្រង់បត់នាពេលអនាគិតពិតមែននោះ គឺក្រុមហ៊ុននេះក៏បានដាក់ពាក្យស្នើសុំទៅ ការិយាល័យ​បណ្ណ​ប៉ាតង់ និងស្លាកសញ្ញាពាណិជ្ជកម្មសហរដ្ឋអាមេរិច (USPTO) ដើម្បីផលិតស្មាតហ្វូនមានអេក្រង់បត់រួចទៅហើយផងដែរ៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ កុសល

មតិយោបល់