• 2020-12-30 02:24:55
  • ព័ត៌មាន

ក្រុម Hacker កំពុងប្រើ AutoHotkey ដើម្បីលួចយកគណនីធនាគារធំៗ

  • 2020-12-30 02:24:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកវាយប្រហារតាមអ៊ីនធឺណិត ត្រូវបានគេរកឃើញថាកំពុងចែកចាយមេរោគ ដែលបង្កើតនៅក្នុងកម្មវិធី AutoHotKey ដើម្បីលួចយកលុយពីគណនីធនាគារ។ មេរោគទាំងនោះគឺប្រើដើម្បីលួចយកអត្តសញ្ញាណ និងទិន្នន័យផ្សេងៗពីអ្នកប្រើប្រាស់ មុននឹងឈានដល់ការលួចយកគណនីធនាគារ ពីអ្នកប្រើប្រាស់។

ហើយគោលដៅរបស់ក្រុម Hacker ទាំងនេះកំពុងដាក់ទៅលើស្ថាប័នហិរញ្ញវត្ថុនៅ សហរដ្ឋអាមេរិក និងកាណាដា ជាជំហានចំបង ដោយមានធនាគារ Scotiabank, Royal Bank of Canada, HSBC, Alterna Bank, Capital One, Manulife, EQ Bank និងធនាគារ ICICI Bank ផងដែរ។

គួរបញ្ជាក់បន្ថែមថា AutoHotkey ជាភាសាកម្មវិធី scripting language ប្រភេទបើកទូលាយ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Microsoft Windows ផ្តល់ឱ្យអ្នកប្រើប្រាស់ shortcut key ឬការបង្កើត macro សម្រួលដល់ការងារណាដែលត្រូវធ្វើដដែលៗឡើងវិញ។

Hacker ក៏បានយកចំណុចនេះដើម្បីជាឱកាសលុកលុយដល់អ្នកប្រើប្រាស់ ដោយពួកគេបានប្រើឯកសារនៃ កម្មវិធី Excel ភ្ជាប់មុខងារ macro បញ្ជារឱ្យដំណើរការដោយស្វ័យប្រវត្តិ និងទាញយក client script ដើម្បីចម្លងមេរោគ ចូលទៅក្នុងម៉ាស៊ីនកុំព្យូទ័រ៕

ប្រភព៖ The Hacker News ប្រែ​សម្រួល៖ កុសល

មតិយោបល់