• 2020-12-28 08:32:22
  • ព័ត៌មាន

ព្រោះទិញទិន្នន័យពី Hacker នៅលើផ្សារងងឹត មនុស្ស២១នាក់ត្រូវចាប់ខ្លួន

  • 2020-12-28 08:32:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានមនុស្ស២១នាក់ត្រូវបានចាប់ខ្លួន នៅចក្រភពអង់គ្លេស ដោយពាក់ព័ន្ធនឹងការបង្ក្រាបគេហទំព័រទីផ្សារងងឹត WeLeakInfo ដែលជាទីកន្លែងទិញលក់ទិន្នន័យ ឬអត្តសញ្ញាណរបស់របស់ជនរងគ្រោះមកពីគេហទំព័រផ្សេងៗ ដែលត្រូវគេ Hack បាន យកមកដាក់លក់នៅទីនេះ។

NCA ដែលជាទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិរបស់អង់គ្លេស បាននិយាយថា ជនសង្ស័យទាំង២១ខាងលើបានប្រើអត្តសញ្ញាណដែលពួកទិញពីគេហទំព័រ WeLeakInfo ទៅប្រព្រឹត្តបទល្មើស និងការក្លែងបន្លំតាមប្រព័ន្ធអ៊ីនធឺណិត។ ភ្នាក់ងារខាងលើក៏បានរឹបអូសរូបិយបណ្ណអេឡិចត្រូនិច Bitcoin ដែលមានតម្លៃស្មើប្រមាណ ៥៥ ៦១៥ដុល្លារ ពីបុគ្គលដែលត្រូវបានចាប់ខ្លួនផងដែរ។

គួរបន្ថែមថា គេហទំព័រខាងលើត្រូវបានអង្គភាពជំនាញធ្វើការបិតលែងឱ្យដំណើរការតាំង ពីដើម ខែមករា មកម៉្លេះ។ គេហទំព័រ WeLeakInfo ដាក់ឱ្យដំណើរការនៅ ឆ្នាំ២០១៧ ដោយផ្ដល់សេវាកម្មជាកន្លែងស្វែងរកទិន្នន័យផ្ទាល់ខ្លួនខុសច្បាប់ ដោយបានមកពីការការរំលោភទិន្នន័យអ្នកប្រើប្រាស់ជាង ១ម៉ឺននាក់ ដោយមានជាទិន្នន័យលម្អិតដល់ទៅ ១២ពាន់លាន រាប់បញ្ចូលទាំងឈ្មោះ អាសយដ្ឋានអ៊ីមែល លេខកូដសម្ងាត់ និងគណនីអនឡាញដទៃទៀត៕

ប្រភព៖ thehackernews ប្រែ​សម្រួល៖ កុសល

មតិយោបល់