• 2020-12-28 02:23:56
  • ព័ត៌មាន

ជប៉ុនឲ្យឃើញសំណាកមួយថតទៀត ក្នុងប្រអប់ផ្ទុកសំណាកអាចម៍ផ្កាយ

  • 2020-12-28 02:23:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​យាន​អវកាស​ Hayabusa2 បាន​វិល​ត្រឡប់​មក​ផែនដី​វិញ ទីភ្នាក់ងារ​អវកាស​​​ជប៉ុន JAXA បាន​បង្ហាញ​អំពី​សំណាក​មួយ​ចំនួន​ដែល​ខ្លួន​ប្រមូល​បាន​ពី​អាចម៍​ផ្កាយ​ Ryugu។ សំណាក​ទាំង​នោះ​គឺ​ចេញ​ពី​​ថត​ "A” នៃ​​ប្រអប់​ដាក់​សំណាក​អាចម៍​ផ្កាយ​ ដែល​មាន​ន័យ​ថា​វា​ត្រូវ​ប្រមូល​បាន​ក្នុង​បេសកកម្ម​​​ចុះ​ចត​លើក​ដំបូង​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០១៩។

ថត A និង​ថត C

នា​ពេល​នេះ JAXA បាន​បញ្ចេញ​រូបភាព​​ដែល​បង្ហាញ​អំពី​សំណាក​​នៃ​ថត​ "C” ដែល​ពួក​គេ​បាន​បើក​វា​ចេញ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ​កន្លង​ទៅ​។ JAXA បាន​ឲ្យ​ដឹង​ថា​ពួក​គេ​បាន​បើក​មើល​ទាំង​ថត B និង C ប៉ុន្តែ​ក្នុង​ថត B មិន​មាន​សំណាក​អ្វី​នោះ​ទេ​ដោយ​សារ​មិន​ត្រូវ​បាន​ប្រើ​ប្រាស់ ប៉ុន្តែ​ថត C ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ប្រមូល​យក​សំណាក​អំឡុង​បេសកកម្ម​ចុះ​ចត​លើក​ទី​ពីរ​របស់​យាន​ Hayabusa កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៩។

ក្នុង​បេសកកម្ម​លើក​ទី​​ពីរ JAXA បាន​​​បញ្ចេញ​កម្លាំង​បំផ្ទុះ​លើ​អាចម៍​ផ្កាយ​ មុន​ចុះ​ប្រមូល​យក​សំណាក​ ដើម្បី​បង្កើត​ជា​រណ្ដៅ​និង​អាច​ប្រមូល​យក​សំណាក​ពី​ទី​ជ្រៅ​ជាង​មុន។ អ្នក​វិទ្យាសាស្ត្រ​សង្ឃឹម​ថា​សំណាក​នៃ​អាចម៍​ផ្កាយ នឹង​អាច​ផ្ដល់​តម្រុយ​បាន​កាន់​តែ​ច្រើន​អំពី​ការ​កកើត​នៃ​ប្រព័ន្ធ​ព្រះ​អាទិត្យ​ ។

JAXA បាន​និយាយ​ថា​​បំណែក​ធំ​ជាង​គេ​មួយ​នៅ​ក្នុង​ថត C ដែល​មាន​ដាក់​សញ្ញា​ព្រួញ​ចង្អុល​ចំ គឺ​ជា​​​បំណែក​មួយ​ដែល​គេ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ថា​វា​មាន​ប្រភព​ចេញ​ពី​ណា ប៉ុន្តែ​ភ្នាក់ងារ​នេះ​ជឿ​ថា​វា​អាច​ជា​បំណែក​​អាលុយមីញ៉ូម​ដែល​បែក​ចេញ​ពី​យាន​​​ពេល​ប្រើ​ប្រាស់​កម្លាំង​បំផ្ទុះ​លើ​ផ្ទៃ​អាចម៍​ផ្កាយ Ryugu៕​​​

ប្រភព៖ engadget ប្រែ​សម្រួល៖ សុខហេង

មតិយោបល់