• 2020-12-24 07:28:31
  • ព័ត៌មាន

អបអរថ្ងៃគ្រីស្មាស់ MG Cambodia ចែកសម្ភារៈសិក្សាដល់កុមារកំព្រានៅសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹម

  • 2020-12-24 07:28:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនTF Motors Cambodiaជាក្រុមហ៊ុនទទួលបានសិទ្ធផ្តាច់មុខក្នុងការនាំចូលរថយន្ត MG ម៉ូតូ Royal Enfield និងរថយន្តMaxusមកកម្ពុជាតាំងពីឆ្នាំ២០១១ ក្រុមហ៊ុនក៏បានផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យសម្រាប់គ្រួសារកម្ពុជាផងដែរ។

ក្រុមហ៊ុនរថយន្ត MG ប្រចាំប្រទេស​កម្ពុជាជាក្រុមហ៊ុនថ្មីសន្លាងមួយដែលទើបមាន​វត្តមាន​​ក្នុង​ទីផ្សារ​​ប៉ុន្តែប្រជាប្រិយភាពនិង​ការ​គាំទ្រ​ពីសំណាក់​អតិថិន​​គឺ​មាន​ចំនួន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​​ ​ក៏​ព្រោះ​តែ​គុណភាព​​នៃ​ផលិត​ផល​រថយន្ត តម្លៃ​ ​ក៏​ដូចជា​សេវាកម្ម​នានា​របស់​ក្រុមហ៊ុន​រថយន្ត​អង់គ្លេស​មួយ​នេះដែរ។

បើនិយាយអំពីទំនួលខុសត្រូវជាមួយសង្គមវិញ ក្រុមហ៊ុន MG ក៏បានខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដោយក្រុមហ៊ុនតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាជនកម្ពុជាដែលជួបនឹងការលំបាកផ្សេងៗ ដោយចូលរួមជាសកម្មភាពចុះជួយជាអំណោយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដូចជា ផ្តល់ជូននូវម៉ាសដល់មន្ទីរពេទ្យគុន្ធបុផ្ផា ចែកអង្ករប្រមាណ 500កញ្ចប់ដល់ប្រជាជនដែលខ្វះខាតនៅសង្កាត់ស្ទឹងមានជ័យ និងសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ផ្តល់ជូនអង្ករប្រមាណជាង ១តោនដល់ប្រជាជនដែលបានជួបការលំបាកដោយសារគ្រោះទឹកជំនន់នៅខេត្តបាត់ដំបង។

ក្នុងឱកាសបុណ្យណូអែល ក្រុមហ៊ុន TF Motors Cambodiaក៏បាននាំយកសម្ភារៈសិក្សាចំនួន 60ឈុតទៅចែកជូនដល់កុមារកំព្រានៅសមាគមស្នាមញញឹមថ្មីនៃសង្ឃឹមរបស់កុមារដើម្បីជួយសម្រួលដល់ការសិក្សារបស់កុមារ។ ទាំងនេះហើយដែលជាសកម្មភាពមនុស្សធម៍មួយដែលតែងតែគាំទ្រដោយក្រុមហ៊ុន TF Motors Cambodia ព្រោះក្រុមហ៊ុនបានស្វែងយល់ពីបញ្ហាប្រឈមនៃស្ថានភាពបច្ចុប្បន្ន ទើបបានជាពួកគេសម្រេចចិត្តចូលរួមចំណែកដោះស្រាយវិបត្តិនេះដោយការជួយដល់កុមារដែលកំពុងមានតម្រូវការផ្សេងៗទាក់ទងនឹងការសិក្សាផងដែរ។

រួមជាមួយនឹងរថយន្តពីរគ្រឿងរបស់ម៉ាកយីហោ MG​ រួមជាមួយម៉ូតូ Royal Enfield ២គ្រឿង បានធ្វើឲ្យការចែកអំណោយទៅកាន់កុមារកំព្រាដែលខ្វះខាតប្រព្រឹត្តទៅយ៉ាងរលូននិងទទួលបាននូវការកោតសរសើរ និងស្នាមញញឹមដែលពោរពេញទៅដោយការដឹងគុណក្រៃលែងពីសំណាក់កុមារនៅមណ្ឌលកុមារកំព្រានោះ។

លោក ពុំ សូរិយា នាយកប្រតិបត្តិក្រុមហ៊ុន TF Motors Cambodia បានមានប្រសាសន៏ថា ក្នុងនាមយើងខ្ញុំជាក្រុមហ៊ុនដែលទទួលបានសិទ្ធនាំចូលរថយន្ត MG មកកម្ពុជាយើងខ្ញុំពិតជាគាំទ្រនិងចូលរួមយ៉ាងពេញទំហឹងក្នុងការជួយដល់កុមារដែលកំពុងជួបនឹងការលំបាក ព្រោះកុមារជាសសរទ្រូងនៃប្រទេសជាតិ ហើយយើងខ្ញុំក៏សូមអរគុណដល់ប្រទេសកម្ពុជាដែលផ្តល់ឱកាសដល់ក្រុមហ៊ុនយើងខ្ញុំក្នុងការបង្ហាញពីវត្តមាននេះផងដែរ៕

មតិយោបល់