• 2020-12-24 02:54:38
  • ព័ត៌មាន

Facebook ដកសញ្ញាធីក ពីផេកផ្លូវការរបស់ Apple

  • 2020-12-24 02:54:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំព័រ​ផ្លូវ​ការ​របស់ Apple លើ​បណ្ដាញ​សង្គម​ Facebook ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ថា​លែង​មាន​សញ្ញា​ធីក​ពណ៌​ខៀវ ដែល​បញ្ជាក់​ថា​ជា​ផេក​មាន​ការ​ទទួល​ស្គាល់​ផ្លូវ​ការ​ពី Facebook។

​អ្នក​ប្រឹក្សា​ផ្នែក​ផ្សព្វផ្សាយ​ឈ្មោះ Matt Navarra បាន​សង្កេត​ឃើញ​ថា​សញ្ញា​ធីក​ពណ៌​ខៀវ បាន​បាត់​ពី​ទំព័រ​​របស់ Apple កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ គឺ​រយៈពេល​១​សប្ដាហ៍​បន្ទាប់​ពី Facebook បាន​រិះគន់​​លើ​​គោលការណ៍​ថ្មី​របស់​​ Apple ដែល​ចាប់​ផ្ដើម​អនុវត្តន៍​ពី​ដើម​ឆ្នាំ​ក្រោយ។

នៅ​ខណៈ​ពេល​នេះ​គេ​មិន​ទាន់​ដឹង​អំពី​ហេតុផល​នៃ​ការ​បាត់​សញ្ញា​ធីក​នេះ​នៅ​ឡើយ​ទេ ដោយ​សារ​ Facebook នៅ​មិន​ទាន់​ឆ្លើយ​តប​នឹង​ការ​សាក​សួរ​របស់​អ្នក​សារព័ត៌មាន។

គួរ​ដឹង​ចាប់​ពី​ដើម​ឆ្នាំ​ក្រោយ​នេះ Apple នឹង​ចាប់​ផ្ដើម​ផ្ដល់​ជម្រើស​ឲ្យ​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន មាន​សិទ្ធ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​កម្មវិធី​ណា​មួយ​តាម​ដាន ឬ​មិន​តាម​ដាន​សកម្មភាព​ប្រើ​ប្រាស់​របស់​ពួក​គេ។ គោលការណ៍​ថ្មី​នេះ ទទួល​​បាន​រង​ការ​រិះគន់​ខ្លាំង​ពី Facebook ដោយ​បណ្ដាញ​សង្គម​យក្ស​នេះ​អះអាង​ថា​វា​នឹង​ប៉ះពាល់​ដល់​អាជីវកម្ម​តូចៗ​​ដែល​ពឹង​ផ្អែក​លើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម Facebook៕​​

ចុចអាន ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សុខហេង

មតិយោបល់