• 2020-12-24 03:00:46
  • ហាងឆេងផលិតផល

មើលតម្លៃ អាសង់២០២១ កំពុងលក់តាមហាង ល្មមទិញធ្វើកាដូគ្រីស្មាស់អត់?

  • 2020-12-24 03:00:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា​ម៉ូតូ Honda Dream ២០២១ ថ្មីនេះ ​មិន​មាន​ការ​កែ​ប្រែ​រូប​រាងនោះទេ ប៉ុន្តែ​ក្រុម​ហ៊ុនបាន​បញ្ចេញ​តែម​ថ្មី​មាន​លក្ខណៈ​ប្លែក និង​មាន​ឡូហ្គូអក្សរ Dream ពណ៌​មាស​ផុស​ចេញ​មក​ច្បាស់ៗ​តែម្តង។

មិន​ខុស​ពី​ស៊េរី​មុន​ៗ វានៅ​តែ​​បំពាក់​មក​ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ​ ប្រើ​ចង្កឹះ​លេខ​ ៤ វគ្គដដែល ជាមួយនឹង​ជម្រើស​ពណ៌​ ៣ គឺ ខ្មៅ ក្រហម និង ស។

ម៉ូតូ Honda Dream ឬគេ​និយម​ហៅ​ថា អាសង់ ស៊េរីឆ្នាំ២០២១ ឥឡូវនេះមាន​កំពុង​មាន​លក់​នៅ​លើ​ទីផ្សារប្រទេសកម្ពុជាហើយ។ តាម​ប្រភព​ពី​ហាង​នៅ​ម្ដុំ​គិរីរម្យ​ចំពោះតម្លៃរបស់វាវិញគឺ​ខ្ទង់ ២ ៧០០ដុល្លារ (តម្លៃអាច​ខុស​គ្នា​តិច​តួច​នៅ​តាម​ហាង)។

Honda Dream ឬ​អាសង់​នេះ នៅ​តែ​​បំពាក់​មក​ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ​ប្រើ​ចង្កឹះ​លេខ​ប្រព័ន្ធ​ ៤ លេខ(លេខ​វិល) ដដែល៕

អត្ថបទ៖ ម៉េងងី

មតិយោបល់