• 2020-12-23 02:55:13
  • ព័ត៌មាន

ឮដំណឹង Apple ផលិតឡាន មេ Tesla ស្រាប់តែរំលឹកប្រវត្តិសាស្ត្រចុកឈាមរបស់ Tim Cook

  • 2020-12-23 02:55:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ឆ្លើយ​តប​នឹង​ការ​ចេញ​ផ្សាយ​របស់ Reuters អំពី​​ក្រុមហ៊ុន Apple គ្រោង​ចាប់​ផ្ដើម​​ផលិត​រថយន្ត​អគ្គិសនី​នៅ​ឆ្នាំ ២០២៤ ​លោក Elon Musk នាយក​ប្រតិបត្តិ​ Tesla បាន​រំលឹក​រឿង​រ៉ាវ​មួយ​ ដែល​ទំនង​ជា​ធ្វើ​ឲ្យ​លោក Tim Cook ស្ដាយ​ក្រោយ​​មិន​ស្ទើរ​ឡើយ។

លោក Elon Musk បាន​និយាយ​ដូច​នេះ​ថា ៖ "អំឡុង​ពេល​ដែល​កម្មវិធី​ផលិត​រថយន្ត Model 3 ជួប​ភាព​ដុនដាប​បំផុត​នោះ ខ្ញុំ​បាន​ទាក់ទង​ទៅ​កាន់​ទៅ​លោក Tim Cook ដើម្បី​ពិភាក្សា​អំពី​ឱកាស​ក្នុង​ការ​​ដែល Apple ទិញ​យក​ក្រុមហ៊ុន Tesla (សម្រាប់​តម្លៃ ១លើ១០ នៃ​តម្លៃ​បច្ចុប្បន្ន​របស់ Tesla)។ ប៉ុន្តែ​ពេល​នោះ​​គាត់ (Elon Musk) ប្រកែក​មិន​ទទួល​យក​ជំនួប​នោះ​ឡើយ។”

​គួរ​ដឹង​ថា​​គេ​ធ្លាប់​បាន​ឮ​ដំណឹង​ចចាមអារ៉ាម​ថា​ Apple ទិញ​យក​ក្រុមហ៊ុន Tesla​ អស់​រាប់​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នេះ​គឺ​ជា​លើក​ដំបូង​បំផុត​ដែល​គេ​បាន​ឮ​ដំណឹង​ច្បាស់ៗ​ចេញ​ពី​លោក Elon Musk។

​ក្រោម​ការ​ដឹក​នាំ​របស់​​លោក Elon Musk ក្រុមហ៊ុន Tesla បាន​ក្លាយ​ជា​ក្រុមហ៊ុន​​រថយន្ត​ដែល​មាន​តម្លៃ​​​ខ្ពស់​ជាង​គេ​លើ​ទីផ្សារ​ពិភពលោក ដែល​បច្ចុប្បន្ន​តម្លៃ​របស់​ក្រុមហ៊ុន​គឺ​មាន​ដល់ ៦០៦​ពាន់​លាន​ដុល្លារ៕​

ប្រភព៖ engadget ប្រែ​សម្រួល៖ សុខហេង

មតិយោបល់