• 2020-12-23 01:15:09
  • ព័ត៌មាន

iPhone របស់អ្នកសារព័ត៌មាន ៣៦នាក់ ត្រូវបាន Hacker លុកលុយបានសម្រេច

  • 2020-12-23 01:15:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានអ្នកសារព័ត៌មានចំនួន ៣៦នាក់បម្រើការនៅអង្គភាពព័ត៌មាន Al Jazeera នៃប្រទេសកាតា និងអ្នកកាសែតនៅអង្គភាព Al Araby TV នៅទីក្រុងឡុង ត្រូវបាន Hacker លុកលុយដោយចម្លងមេរោគចូលទៅ iPhone របស់ពួកគេ ដើម្បីលួចយកទិន្នន័យផ្សេងៗ។ នេះបើតាមការចេញផ្សាយរបស់ អ្នកស្រាវជ្រាវនៅមន្ទីរពិសោធន៍ពលរដ្ឋនៃសាកលវិទ្យាល័យតូរ៉ុនតូ។

ពួកគេទាំងនោះត្រូវបាន Hacker បានលួចដំឡើងមេរោគមានឈ្មោះថា Pegasus តាមរយៈកម្មវិធីមុខងារ iMessage ទៅក្នុង iPhone ក្នុងគោលបំណងលួចថតសំឡេង ស្ដាប់ការសន្ទនា ប្រើប្រាស់កាមេរ៉ាដើម្បីថតរូប តាមដានទីតាំង និងលួចយកលេខសម្ងាត់ផ្សេងៗ។

ប្រភពមេរោគទាំងនេះត្រូវបានតាមដាននិងស្រាវជ្រាវឃើញដោយ សាកលវិទ្យាល័យខាងលើ ដោយបានប្រើប្រាស់កម្មវិធី VPN ដើម្បីតាមដាន។ គួរបន្ថែមថា Pegasus ជាមេរោគប្រភេទ Spyware ដែលត្រូវបានផលិតដោយ ក្រុមអ្នកអភិវឌ្ឍកម្មវិធីរបស់ ក្រុមហ៊ុនស៊ើបការណ៍សម្ងាត់ឯកជនអ៊ីស្រាអែល៕

ប្រភព៖ thehackernews ប្រែ​សម្រួល៖ កុសល

មតិយោបល់