• 2020-12-22 09:40:27
  • ព័ត៌មាន

Facebook ចាប់ផ្ដើមប្រាប់អ្នកប្រើ iPhone ឲ្យត្រៀមចិត្តទទួលយកផលប៉ះពាល់

  • 2020-12-22 09:40:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើ​កម្មវិធី​ Facebook មួយ​ចំនួន​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS គេ​បាន​ប្រទះ​ឃើញ​ Facebook ចាប់​ផ្ដើម​ដាក់​ផ្ទាំង​ផ្សព្វផ្សាយ​អំពី​​ផល​អវិជ្ជមាន​ដែល​កើត​ចេញ​ពី​ការ​ផ្លាស់​ប្ដូរ​គោលការណ៍​ថ្មី​របស់ Apple ​នៅ​លើ iOS 14។

នៅ​ពេល​បើក​កម្មវិធី​ដូច​ជា​ Facebook Business Suite និង Facebook Ads លើ iOS អ្នក​ប្រើ​ប្រាស់​នឹង​ឃើញ​មាន​លោត​ផ្ទាំង​សារ​​ដែល​មាន​ឈ្មោះ​ថា​ “Upcoming Impact to Your Marketing Efforts” មាន​ន័យ​ថា “ការ​ប៉ះពាល់​​​ដែល​មិន​ដល់​ឆាប់ៗ​លើ​ការ​ផ្សព្វផ្សាយ​របស់​អ្នក”។

ផ្ទាំង​សារ​មាន​និយាយ​ដូច​នេះ​ថា ៖ “Apple បាន​ប្រកាស​អំពី​ការ​ផ្លាស់​ប្ដូរ​ថ្មី​លើ​ផលិតផល​និង​គោលការណ៍​​ដែល​អាច​នឹង​មាន​ការ​ប៉ះពាល់​លើ​​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ការ​វាស់វែង​លើ​លទ្ធផល និង​ការ​មាន​ទំនាក់ទំនង (Enagagement) ពី​អតិថិជន​​របស់​អ្នក។”

ពេល​ចុច​លើ​ប៊ូតុង Learn More ​អ្នក​នឹង​ចូល​ទៅ​កាន់​វិបសាយ​អត្ថបទ​មួយ​សរសេរ​ដោយ Facebook ដែល​ក្នុង​នោះ Facebook បាន​និយាយ​ថា​គោលការណ៍​ថ្មី​​លើ​ iOS 14 ដែល​ Apple បាន​ប្រកាស​ និង​​គ្រោង​អនុវត្តន៍​ចាប់​ពី​ដើម​ឆ្នាំ ២០២១ ដែល​គោលការណ៍​ថ្មី​នឹង​ប៉ះពាល់​ដល់​ការ​រីក​ចម្រើន​នៃ​អាជីវកម្ម៕

ចុចអាន ៖ Facebook ថា Apple ចង់ចំណេញលុយជាងគិតពីឯកជនភាពរបស់អ្នកប្រើប្រាស់ ​​

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់