• 2020-12-22 03:17:31
  • ហាងឆេងផលិតផល

ចាប់អារម្មណ៍ទេ! iPhone 11 ថ្មីលក់តាមហាងពេលនេះតម្លៃធូរថ្លៃ

  • 2020-12-22 03:17:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ងាក​មក​ចាប់​អារម្មណ៍​ត្រកូល iPhone 11 ដែល​កំពុង​មាន​លក់​នៅ​តាម​ហាង​ថ្ងៃ​នេះ​វិញ​ម្ដង​មាន​តម្លៃ​ប្រែប្រួល​សល់​ប៉ុន្មានហើយ។

iPhone 12 ស៊េរី​កំពុង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​នៅ​តាម​ហាង តែ​បើ​និយាយ​ពី iPhone 11 វិញ​ក៏នៅ​មាន​លក់​ច្រើន​មិន​ចាញ់​គ្នាឡើយ។ ត្បិត​ថា​មាន​តម្លៃ​ធ្លាក់​ច្រើន​គួរសម​តែ ​iPhone 11 នៅ​តែ​បន្ត​មាន​ថ្មី​លក់​នៅ​តាម​ហាង​ជាហូហែរសម្រាប់ទំហំ 64GB, 128GB និង 256GB។

ខាង​ក្រោម​នេះ​ជា​តម្លៃ iPhone 11 ថ្មី​កំពុង​មាន​លក់​នៅ​តាម​ហាង៖

  • iPhone 11 Pro Max ទំហំ 64GB តម្លៃខ្ទង់ ៩៧០ដុល្លារ

  • iPhone 11 Pro Max ទំហំ 256B តម្លៃខ្ទង់ ១ ០៧០ដុល្លារ

  • iPhone 11 Pro ទំហំ 64GB តម្លៃខ្ទង់ ៨១០ដុល្លារ

  • iPhone 11 Pro ទំហំ 256GB តម្លៃខ្ទង់ ៨៦៥ដុល្លារ

  • iPhone 11 ទំហំ 64GB តម្លៃខ្ទង់ ៦៤០ដុល្លារ

  • iPhone 11 ទំហំ 128GB តម្លៃខ្ទង់ ៦៩០ដុល្លារ

តាម​ការ​បញ្ជាក់​ពី​ហាង ដោយ​សារ​តែ iPhone 11 សម្រាប់​ទំហំ 512GB មាន​តម្លៃ​ខ្ពស់​គួរសម​និង​មិន​សូវ​មាន​អ្នក​ទិញ​ច្រើន​ ដូច​នេះ​នៅ​តាម​ហាង​ពុំសូវ​មាន​យក​មក​លក់​ឡើយ។

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។

ចុចអាន៖

អត្ថបទ៖ ម៉េងងី

មតិយោបល់