• 2020-12-21 03:52:22
  • ព័ត៌មាន

លើមេឃយប់នេះ ចាំមើលភពព្រហស្បតិ៍ និងភពសៅរ៍ហោះកៀកគ្នាខ្លាំងបំផុត

  • 2020-12-21 03:52:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ​នេះ នឹង​កើត​មាន​ព្រឹត្តិការណ៍​​មួយ​ឈ្មោះ​ថា​ Great Conjunction រវាង​ភព​ព្រហស្បតិ៍ និង​ភព​សៅរ៍ ​​ជា​ព្រឹត្តិការណ៍​ដែល​​ភព​យក្ស​ទាំង​ពីរ​នឹង​ស្ថិត​នៅ​កៀក​គ្នា​បំផុត​។

ព្រឹត្តិការណ៍ Great Conjunction រវាង​ភព​ទាំង​ពីរ​តែង​កើត​មាន​ឡើង​រៀង​រាល់ ២០​ឆ្នាំ​ម្ដង ដែល​លើក​ចុង​ក្រោយ​គឺ​បាន​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ២០០០។ ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​មិន​មែន​កើត​មាន​ឡើង​ដូច​គ្នា​នោះ​ទេ។ ព្រឹត្តិការណ៍ Great Conjunction នៅ​ឆ្នាំ ២០២០ ​​គេ​នឹង​ឃើញ​ភព​សៅរ៍ និង​ភព​ព្រហស្បតិ៍​ស្ថិត​នៅ​កៀក​គ្នា​ខ្លាំង មិន​ធ្លាប់​មាន​តាំង​ពី​ឆ្នាំ ១៦២៣ មក ហើយ​វា​ស្ថិត​នៅ​កៀក​គ្នា​ខ្លាំង​អាច​ឲ្យ​គេ​មើល​ឃើញ​​ច្បាស់​មិន​ធ្លាប់​មាន​តាំង​ពី​ឆ្នាំ ១២២៦។

នេះ​ជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍ Great Conjunction នា​យប់​នេះ នឹង​ជា​ព្រឹត្តិការណ៍​ដ៏​កម្រ​មួយ​ដែល​​គ្រប់​គ្នា​មិន​គួរ​ខក​ខាន​ឡើយ។ ​គួរ​ដឹង​ថា​អ្នក​អាច​ទស្សនា​ព្រឹត្តិការណ៍​ Great Conjunction ក្រោយ​ពី​ព្រះអាទិត្យ​លិច​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ ដែល​នៅ​លើ​មេឃ​អ្នក​នឹង​ប្រទះ​ឃើញ​ពន្លឺ​ភ្លឺ​ព្រាកៗ​ពីរ​ស្ថិត​នៅ​​ក្បែរ​គ្នា ដែល​ស្ថិត​នៅ​កៀក​នឹង​ព្រះ​ចន្ទ៕​​​​​​

ប្រភព៖ EarthSky ប្រែ​សម្រួល៖ សុខហេង

មតិយោបល់