• 2020-12-21 01:37:47
  • ព័ត៌មាន

Sony ព្រមសងលុយវិញ ដល់អ្នកដែលបានទិញហ្គេម Cyberpunk 2077

  • 2020-12-21 01:37:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Sony Interactive Entertainment បាន​ប្រកាស​ថា​ខ្លួន​នឹង​ដក​ចេញ​នូវ​ហ្គេម​ Cyberpunk 2077 ពី​ PlayStation Store របស់​ខ្លួន ​ហើយ​ក៏​បាន​បញ្ជាក់​ថា​នឹង​សង​ប្រាក់​ដល់​អ្នក​ដែល​បាន​ទិញ​ហ្គេម​នេះ​ផង​ដែរ។

ការ​ដក​ហ្គេម Cyberpunk 2077 ចេញ​ បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​​រអ៊ូរទាំ​ពី​អ្នក​ប្រើ​ប្រាស់​អំពី​​បញ្ហា​ជា​ច្រើន។ អ្នក​លេង​លើ PlayStation និង Xbox បាន​ជួប​បញ្ហា​​ទាក់ទង​នឹង​ការ​ធ្លាក់​ Frame Rate ពេល​លេង​ និង​​ពី​បញ្ហា​គាំង​ពេល​លេង​។ បន្ថែម​ពី​នេះ​ហ្គេម​ក៏​មាន​ Bug ជា​ច្រើន​ ពេល​លេង​សុខៗ​តួអង្គ​ក្នុង​ហ្គេម​បែរ​ជា​បញ្ចេញ​សកម្មភាព​ខុស​ប្រក្រតី ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​លេង។

CD Project Red ដែល​ជា​អ្នក​ផលិត​ហ្គេម Cyberpunk 2077 បាន​ឆ្លើយ​តប​ដោយ​សុំទោស​​ចំពោះ​បញ្ហា​ដែល​កើត​មាន​ ហើយ​បាន​និយាយ​ថា​ពួក​គេ​នឹង​បញ្ចេញ​ការ​អាប់ដេត​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា។

គួរ​ដឹង​ថា​ហ្គេម Cyberpunk 2077 បាន​ប្រកាស​​អំពី​ដំណឹង​ផលិត​ជា​លើក​ដំបូង​នៅ​ឆ្នាំ ២០១២ ដែល​​ដើម​ឡើយ​កាល​បរិច្ឆេទ​ប្រកាស​ចេញ​គឺ​នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា​ ឆ្នាំ ២០២០ ប៉ុន្តែ​ក្រោយ​មក​ក៏​បាន​អូស​បន្លាយ​​ដល់​ថ្ងៃ​ទី​១៧ ខែ​កញ្ញា រួច​អូស​បន្លាយ​ដល់​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា និង​ចុង​ក្រោយ​បាន​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ៕​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់