• 2020-12-21 03:32:55
  • គន្លឹះ

ការពារបាត់លុយក្នុងកុងមិនដឹងខ្លួនពេលកូនៗលេងហ្គេមលើ​ iPhone គួរបិទមុខងារនេះ

  • 2020-12-21 03:32:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននៅពេលមធ្យោបាយទូទាត់ប្រាក់តាមអនឡាននៅលើស្មាតហ្វូនកាន់តែមានភាពងាយស្រួល វាក៏អាចបាត់បង់ទៅវិញងាយស្រួលផងដែរបើមិនប្រយ័ត្ន។ ឧទាហរណ៍បើអ្នកបណ្ដោយឲ្យកូនរបស់អ្នកលេងហ្គេមលើទូរសព្ទ ហើយពួកគេបញ្ជាទិញ items ផ្សេងៗ នោះច្បាស់ជាបាត់លុយពីក្នុងកុងដោយមិនដឹងមូលហេតុហើយ។ នេះគឺក្នុងករណីអ្នកបានបញ្ចូលកុងធនាគារ ឬកាត Visa / Master ទៅក្នុងមុខងារគិតលុយលើទូរសព្ទ (Payment Method)។

អ្នកអាចការពាររឿងមិនល្អអាចឲ្យមានឡើងបានតាមរយៈការ បិទមុខងារ បញ្ជារទិញផ្សេងៗពីក្នុងកម្មវិធី ឬ​ហ្គេម នៅ​លើ iPhone ឬ iPad របស់​អ្នក។

ដំបូងសូមចូលទៅកាន់ Setting > Screen Time > Content & Privacy Restrictions > iTunes & App Store Purchases។ សូមមើលរូបខាងក្រោម៖

ចុចយក Content & Privacy Restrictions

ចុចយក iTunes & App Store Purchases

ចំណុច In-app Purchase ចុចចូល និងជ្រើសយក Don’t Allow នោះរាល់កម្មវិធីដែលចង់បញ្ជារទិញ ឬគិតលុយនៅក្នុងនោះ នឹងដំណើរការលែងបាន ហើយលុយក្នុងកុងរបស់អ្នកនឹងមានសុវត្ថិភាពជាមិនខាន។

ជ្រើសយក Don't Allow

អត្ថបទ៖ កុសល

មតិយោបល់