• 2020-12-18 08:01:34
  • ព័ត៌មាន

អស្ចារ្យមែន! realme ប្រកាសចេញផ្លូវការនូវតុក្កតាតំណាង “realmeow”

  • 2020-12-18 08:01:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

realme ដែលជាម៉ាកស្មាតហ្វូនមានការរីកលូតលាស់លឿនបំផុតនៅលើពិភពលោក ថ្ងៃនេះបានដាក់ប្រកាសជាផ្លូវការនូវតុក្កតាតំណាង "realmeow" ក្នុងនាមជា Chief Trendsetting Officer។ “realmeow” ត្រូវបានបំផុសគំនិតដោយសត្វឆ្មា ការរចនាទាន់សម័យ តំណាងឲ្យ realme មានភាពវ័យក្មេង ហ៊ានឆ្ពោះទៅមុខ ៖ ឯករាជ្យ វាយបំបែកនូវអ្វីថ្មី ក្លាហាន និងភាពជឿជាក់។

"realmeow" តុក្កតាតំណាងរបស់ realme ត្រូវបានបង្កើតរួមគ្នាដោយ​ realme​ និងលោកMark A. Walsh ​ដែលជាអ្នកដឹកនាំគំនូរជីវចលដ៏ល្បីល្បាញលើពិភពលោក។ លោកMarkគឺជាអ្នកដឹកនាំរឿងគំនូរជីវចល “Finding Nemo” និងជាអ្នកបង្កើតតួអង្គនៃរឿង “Monster Inc”។ លោកជឿជាក់យ៉ាងមុតមាំថា ៖ "រូបភាពដែលមានភាពទាន់សម័យ បុគ្កលិកលក្ខណជាមួយនឹងមានស្មារតីជាខ្លួនឯងទើបអាចទទួលបានប្រជាប្រិយភាព។ លើសពីនេះទៀត វាត្រូវបន្តផ្សព្វផ្សាយដល់មនុស្សគ្រប់គ្នាមិនថាមានការលំបាកនិងឧបសគ្គអ្វីក៏ដោយ ហើយតែងតែជំនះដោយភាពក្លាហាន ឆ្ពោះទៅមុខជានិច្ច"។ ដូច្នេះ​ក្នុងនាមជាCreative Directorនៃ​ ​realme Design Studio លោកបានសហការជាមួយrealme បង្កើតបាននូវ “realmeow ” ដែលមានរូបរាងទាន់សម័យនិងមានភាពឯករាជ្យក្លាហាន។

"realmeow" មិនត្រឹមតែរួមបញ្ចូលជាមួយនឹងវប្បធម៍ street & HIP HOP ថែមទាំងមានរួមបញ្ចូលជាមួយនឹងគំនូរសិល្បះនិងចម្លាក់ផងដែរ ដែលមើលទៅមានរូបរាងគួរឲ្យចាប់អារម្មណ៍។ “realmeow”មានតួខ្លួនពណ៌លឿង និងមានវ៉ែនតាពណ៌ខ្មៅ រំលេចចេញជា​ពណ៌​យ៉ាងស្រស់ស្អាត នេះគឺរួមបញ្ចូលជាមួយនឹងភាពពេញនិយមនៃវប្បធម៍អាមេរិក។ វ៉ែនតាឡាស៊ែររបស់វាមានថាមពលគ្មានដែនកំណត់ ហើយថាមពលដ៏អស្ចារ្យនេះទទួលបានមកពីភពក្រៅ ។

realme យល់ថាតុក្កតាតំណាងដែលទាន់សម័យគឺជាឧបករណ៍កណ្តាលមួយសម្រាប់អ្នកប្រើប្រាស់ដើម្បីទាក់ទងនិងស្វែងយល់ពីវប្បធម៌ដែលទាន់សម័យ នាំយកស្មារតីនៃម៉ាកនិងសិល្បះនៃការលេងរួមបញ្ចូលគ្នា ក្លាយទៅជាគន្លឹះស្មារតីរវាង​ realme​ និងអ្នកគាំទ្រវ័យក្មេង។ ដូចនេះហើយ លោកMarkនិងក្រុមអ្នករចនានៃ realme បានសម្រេចជ្រើសយកសត្វ “ឆ្មា” ដែលជាសត្វអាថ៌កំបាំងដែលមកពីភពក្រៅនិងជា“របត់ថ្មីពេញនិយមនៅភពក្រៅ”គឺ “realmeow”។ វាឆ្លាតមានភាពក្លាហាន មកភពផែនដីក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៍ពេញនិយម និងពោរពេញដោយថាមពលគ្មានដែនកំណត់។

realme ជឿជាក់ថា យុវវ័យគ្រប់រូបដែលស្រលាញ់ការរស់នៅទាំងអស់ក្នុងចិត្តប្រាកដជាមានដៃគូរបត់ថ្មីពេញនិយមសម្រាប់ខ្លួនឯង។ ហើយ “realmeow” គឺជាដៃគូរបត់ថ្មីពេញនិយមពិតប្រាកដរបស់អ្នកគាំទ្រទាំងអស់ មានជាមួយនឹងស្មារតីហ៊ានឆ្ពោះទៅមុខនិងហ៊ានធ្វើជាខ្លួនឯងដែលតំណាងដោយrealmeនិងអ្នកគាំទ្រ ហើយតែងតែប្រកាសប្រាប់ពិភពលោកថានេះជាវប្បធម៌ទាន់សម័យរបស់យើង។ “realmeow” នឹងបន្តរីកចម្រើនជាមួយអ្នកគាំទ្រ វាយបំបែកនិងបង្កើតនូវអ្វីដែលថ្មី ។

realme ដែលជាម៉ាកពេញនិយមផ្នែកបច្ចេកវិទ្យា បានប្តេជ្ញានាំវប្បធម៍ពេញនិយមចូលក្នុងឧស្សាហកម្មបច្ចេកវិទ្យា បង្កើតនូវបច្ចេកវិទ្យាពេញនិយមពិតប្រាកដសម្រាប់យុវវ័យ ប្រើប្រាស់នូវវិធីផ្សព្វផ្សាយវប្បធម៍ពេញនិយមនិងបច្ចេកវិទ្យាខ្ពស់ដែលសមស្របនិងសក្តិសមបំផុតសម្រាប់យុវវ័យ។ នាអនាគត realme នឹងដាក់បង្ហាញស្មាតហ្វូន “realmeow" Special Edition និងផលិតផល AIoT បន្តបង្កើតនូវការរស់នៅឆ្លាតវៃនិងពេញនិយមដល់យុវវ័យ៕

មតិយោបល់