• 2020-12-18 01:54:16
  • ហាងឆេងផលិតផល

មានលក់មួយទឹក! OnePlus Nord RAM12GB និងមាន 5G តម្លៃធូរថ្លៃ

  • 2020-12-18 01:54:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus Nord ជា​ស្មាតហ្វូន 5Gដែល​បាន​ប្រកាស​ចេញ​កាល​ពី​ចុង​ខែ​កក្កដា​ ដោយ​មាន​បំពាក់​ចំណុច​ទាក់ទាញ​ដូច​ជា​អេក្រង់​ 90Hz Fluid AMOLED និង​បច្ចេកវិទ្យា​សាក​ថ្ម​​ល្បឿន​លឿន​ Warp Charge 30T រួម​ជា​មួយ​កាមេរ៉ា​មេ​ទំហំ ៤៨MP ផង​ដែរ។

អេក្រង់​របស់ OnePlus Nord ​មាន​ទំហំ ៦,៤៤អ៊ីញ ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត 1080x2400 ភីកសែល​ ការពារ​ដោយ​កញ្ចក់ Gorilla Glass 5។ នៅ​ផ្នែក​ខាង​ក្រោយ​មាន​​កាមេរ៉ា​មេ​ទំហំ ៤៨MP មាន Aperture f/1.75 និង​មាន​មុខងារ OIS/EIS មក​ជា​មួយ។

ស្មាតហ្វូន​នេះ​បាន​ចេញ​លក់​ កាល​ពី​ដើម​ខែ​សីហា​កន្លង​ទៅ​ថ្មី មាន​តម្លៃ ៤០៩​ដុល្លារ សម្រាប់​ RAM ទំហំ ៨GB និង​អង្គ​ផ្ទុក ១២៨GB និង​តម្លៃ ៤៦៩ដុល្លារ សម្រាប់ RAM ទំហំ 12GB។ បច្ចុប្បន្ន​​កំពុង​លក់​មួយទឹក​​នៅ​តាម​ហាង OnePlus Nord មាន RAM ទំហំ 8GB តម្លៃខ្ទង់ ៣២០ដុល្លារ និង មាន RAM ទំហំ 12GB តម្លៃ​ខ្ទង់ ៣៦០ដុល្លារ។

ស្មាតហ្វូន​នេះ​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ Snapdragon 765G ដែល​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​សេវា​ 5G ដែល​អម​ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 10។ ថ្ម​របស់​វា​មាន​ទំហំ ៤១១៥mAh ដែល​អាច​សាក​​ត្រឹម ៣០នាទី បាន​ថ្ម ៧០%៕

អត្ថបទ៖ ម៉េងងី

មតិយោបល់