• 2020-12-16 09:35:14
  • ផលិតផលថ្មី

AirPods Max ដាក់ឲ្យកុម៉្មង់ទិញនៅខ្មែរ តម្លៃជិតស្មើ iPhone 12

  • 2020-12-16 09:35:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ Apple បាន​ប្រកាសចេញ AirPods Max ដែល​ជាកាសក្ដោបឥតខ្សែ​ និងមាន​តម្លៃ​ថ្លៃ​គួរសមសម្រាប់​លក់​នៅ​លើ​ទីផ្សារ។

AirPods Max ដែល​មាន​បំពាក់​មុខងារ​ពិសេស​ដូច​ជា​ Active Noise Cancellation (ANC) ដែល​ជា​មុខងារ​ទប់​សំឡេង​រំខាន​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ, មុខងារ Adaptive EQ និង​មុខងារ​ Spatial Audio ផង​ដែរ។

កាស​នេះ​មាន​រន្ធ​ដោត​ចំនួន​មួយ​សម្រាប់​ការ​សាក​ថ្ម ដែល​សាក​ថ្ម​ម្ដង​អាច​ស្ដាប់​បាន​រហូត​ដល់ ២០​ម៉ោង ទោះ​បី​ដំណើរ​ការ​មុខងារ ANC ក្ដី។ ថ្មីៗ​នេះ​ក៏​មាន​ហាង​មួយ​នៅ​ខ្មែរ​បាន​ប​ញ្ចេញ​តម្លៃ AirPods Max ដែល​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ​ក្នុង​តម្លៃ ៨៣០ដុល្លារ ដែលមាន​តម្លៃជិត​ស្មើ iPhone 12 ថ្មី​លក់​នៅ​ខ្មែរ​បច្ចុប្បន្ន​​ខ្ទង់ ៨៤៥ដុល្លារ។​

លើ​កាស​នេះ​ក៏​មាន​ប៊ូតុង​ចុច​មួយ​ចំនួន និង Sensor ទំនើបៗ​ផង​ដែរ។ ប៊ូតុង Digital Crown ដែល​យក​លំនាំ​តាម​ប៊ូតុង​លើ Apple Watch អាច​ផ្ដល់​ការ​បញ្ជា​លើ​កម្រិត​សំឡេង, អាច​ផ្អាក ឬ​ចាក់​ចម្រៀង, ប្ដូរ​បទ​ចម្រៀង, ទទួល​ការ​ហៅ​ចូល ឬ​ផ្ដាច់​ការ​សន្ទនា និង​អាច​ប្រើ​ដើម្បី​ដំណើរ​ការ Siri៕

អត្ថបទ៖ ម៉េងងី

មតិយោបល់