• 2020-12-16 09:38:50
  • ព័ត៌មាន

ឱ្យកូនលេងហ្គេមសុខៗអស់ជិត ២ម៉ឺនដុល្លារមិនដឹងខ្លួន ចង់ទារមកវិញ Apple អត់ឲ្យទៀត

  • 2020-12-16 09:38:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​សញ្ជាតិអាមេរិកម្នាក់​ឈ្មោះថា George Johnson ដែល​មាន​វ័យ ៦ឆ្នាំ បានលេងហ្គេម "Sonic Force" នៅលើ iPad ម្ដាយរបស់ខ្លួន ដោយធ្វើឱ្យបាត់បង់លុយដល់ទៅ ១៦ ០០០ដុល្លារ។

លុយដ៏ច្រើននេះត្រូវបានកាត់ដោយ App Store របស់Apple ត្បិតអីកុមារាម្នាក់នេះបានធ្វើការបញ្ជាទិញ items GOLD RINGS ជាច្រើននៅក្នុងហ្គេម "Sonic Force" ដោយចាប់ផ្ដើមទិញពី ១,៩៩ដុល្លារ និង ៩៩,៩៩ដុល្លារ ហើយក៏បញ្ជាទិញបន្ថែមរាប់រយដុល្លារក្នុងមួយលើកៗ រហូតចំនួនបញ្ជាទិញកើន ២ ៥០០ដុល្លា និងឡើងដល់ ១៦ ០០០ដុល្លារ។ ការបញ្ជាទិញទាំងនោះគឺដើម្បីឱ្យតួអង្គក្នុងហ្គេមរបស់គេមានល្បឿនលឿន និងលក្ខណៈពិសេសដទៃទៀត។

បន្ទាប់ពីដឹងបាត់លុយក្នុងគណនីមួយរយៈ ម្ដាយ​របស់ George បាន់ទាក់ទងទៅកាន់ក្រុមហ៊ុន Apple ដើម្បីទទួលបានសំណងមកវិញ ប៉ុន្ដែ​ភាគី Apple វិញក៏បានធ្វើការបដិសេធមិនសងប្រាក់ទាំងនោះទេ ត្បិតអីបញ្ហានេះបានកើតឡើងលើស៦០ថ្ងៃរួចហើយ ដោយ​ម្ដាយ George មិនបានទាក់ទងមកកាន់ភាគី Apple នោះទេ។

សរុបទៅម្ដាយឪពុករបស់កូនៗគ្រប់រូបមុនប្រគល់ iPad ឬទូរសព្ទឱ្យក្មេងៗលេង គប្បី​កុំដាក់ កាតធនាគារ ឬកាត Visa \ Master និងមធ្យោបាយបង់ប្រាក់ដទៃទៀតទៅក្នុងទូរសព្ទ ព្រោះពួកគេអាចបញ្ជាទិញអ្វីផ្សេងៗបានដោយមិនដឹងខ្លួន ដូចជាការទិញ items ផ្សេងៗក្នុងហ្គេមខាងលើជាដើម។

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ កុសល

មតិយោបល់