• 2020-12-16 03:04:28
  • ព័ត៌មាន

បែកគ្នា២ខែ Rolls-Royce សុំត្រូវគ្នាជាមួយវៀតណាមវិញ

  • 2020-12-16 03:04:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅ ក្រុមហ៊ុន Rolls-Royce Motor Cars Hanoi នៅក្នុងប្រទេសវៀតណាម បានប្រកាសបិទ Showroom របស់ខ្លួន បន្ទាប់ពីបាននាំចូល និងចែកចាយរថយន្ត Rolls-Royce អស់រយៈពេលជាង ៧ឆ្នាំ។

ពេលនោះ Showroom តាំងបង្ហាញរថយន្តនៅក្នុងទីក្រុង Hanoi បានបិទទ្វារ ហើយរថយន្តប្រណីត Rolls-Royce ក៏គ្មានអ្នកចែកចាយផ្លូវការដែរ នៅក្នុងប្រទេសវៀតណាម។

យ៉ាងណាមិញ រយៈពេល ២ខែក្រោយមក ពោលគឺនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុន Rolls-Royce បានប្រកាសអំពីអ្នកចែកចាយថ្មីរបស់ខ្លួន នៅក្នុងទីក្រុង Ho Chi Ming ប្រទេសវៀតណាម។ គួរឲ្យដឹងថា ក្រុមហ៊ុនថ្មីនេះនឹងត្រូវបើកដំណើរការនៅត្រីមាសទី២ នៃឆ្នាំ២០២១ តែម្តង៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់