• 2020-12-16 02:07:52
  • ហាងឆេងផលិតផល

Update! តម្លៃ iPhone 12 ថ្មីកំពុងលក់នៅតាមហាងព្រឹកនេះ

  • 2020-12-16 02:07:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 12 កំពុង​បន្ត​មាន​លក់​នៅ​តាម​ហាង​និង​មាន​តម្លៃ​កាន់​តែ​ប្រែប្រួល​បន្តិច​បន្តួច​បើ​ធៀប​ទៅ​នឹង​ខែ​មុន ដោយ iPhone 12 ទំហំ 64GB តម្លៃខ្ទង់ ៨៥០ដុល្លារ 12 Pro ទំហំ 128GB តម្លៃខ្ទង់ ១ ១៦០ និង 12 Pro Max ទំហំ 128GB តម្លៃខ្ទង់ ១ ៣០០ដុល្លារ។

តាម​ប្រភព​ពី​ហាង​នៅ​ភ្នំពេញ​បាន​ប្រាប់ iPhone 12 នេះ​កាល​ចេញ​ដំបូង​ក៏​លក់​ដាច់​ច្រើន​មិន​ចាញ់​ស៊េរី​មុន​ៗ​ឡើយ តែ​ដល់​ពេល​ឥលូវ​រៀង​ស្ងាត់​បន្តិច។ លោក​ប្រាប់​ថា​ម៉ូដែល​ដែល​លក់​ដាច់​ច្រើន​ជាង​គេ​គឺ 12 Pro Max ទំហំ 128GB។ ចង់​ដឹង​ច្បាស់ iPhone 12 បច្ចុប្បន្ន​លក់​ប៉ុន្មាន​មក​តាម​ដាន​តម្លៃ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

iPhone 12

  • ទំហំ 64G តម្លៃខ្ទង់ ៨៤៥ដុល្លារ
  • ទំហំ 128G តម្លៃខ្ទង់ ៩១០ដុល្លារ
  • ទំហំ 256G តម្លៃខ្ទង់ ៩៧០ដុល្លារ

iPhone 12 Pro

  • ទំហំ 128G តម្លៃខ្ទង់ ១ ១២០ដុល្លារ
  • ទំហំ 256G តម្លៃខ្ទង់ ១ ២១០ដុល្លារ
  • ទំហំ 512G តម្លៃខ្ទង់ ១ ៣៣០ដុល្លារ

iPhone 12 Pro Max

  • ទំហំ 128G តម្លៃខ្ទង់ ១ ២៤០ដុល្លារ
  • ទំហំ 256G តម្លៃខ្ទង់ ១ ៣៥០ដុល្លារ
  • ទំហំ 512G តម្លៃខ្ទង់ ១ ៥៧០ដុល្លារ

iPhone 12 នេះ​មាន​ច្រើន​ជម្រើស​ក៏​ពិត​មែន តែ​សម្រាប់ iPhone 12 mini លោក​ប្រាប់​ថា​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍ ហើយ​​នៅ​តាម​ហាង​ក៏​មិន​សូវ​មាន​អ្នក​យក​លក់​​ច្រើន​ដែរ។

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល និង​ខុស​គ្នា​តិច​តួច​នៅ​តាម​ហាង។

អត្ថបទ៖ ម៉េងងី

មតិយោបល់