• 2020-12-15 07:01:43
  • ព័ត៌មាន

គ្រាន់តែមេផ្ញើអ៊ីម៉ែលមួយ Apple សម្រេចលុបចោលការផលិតកម្មវិធីនេះភ្លាម

  • 2020-12-15 07:01:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សេវាកម្ម Apple TV+ បាន​សម្រេច​ចិត្ត​​រំសាយ​ចោល​ការ​ផលិត​កម្មវិធី​ទូរទស្សន៍​ឈ្មោះ​ថា​ "Scraper” ​ដែល​និយាយ​អំពី​ការ​​កកើត​ឡើង​នៃ​ក្រុមហ៊ុន​កម្សាន្ត Gawker Media ក្រោយ​ពី​លោក Tim Cook ដែល​ជា​នាយក​ប្រតិបត្តិ​បាន​ផ្ញើ​ចេញ​អ៊ីមែល​មួយ។

​តាម​ពិត​ Apple TV+ ត្រូវ​ធ្វើ​ការ​ជា​មួយ​​អតីត​អ្នក​និពន្ធ​ប្រចាំ​នៅ​​ក្រុមហ៊ុន Gawker ចំពោះ​ការ​ផលិត​កម្មវិធី​នា​ដើម​ឆ្នាំ​នេះ។ ក្រោយ​មក​លោក Tim Cook បាន​ដឹង​អំពី​រឿង​នេះ ហើយ​​បាន​ផ្ញើ​អ៊ីមែល​ទៅ​ក្រុម​ការងារ​ ដែល​មាន​បង្ហាញ​អំពី​​​​ការ​យល់​ឃើញ​អវិជ្ជមាន​ចំពោះ​ក្រុមហ៊ុន Gawker។

ពេល​នេះ​កម្មវិធី​ "Scraper” បាន​រំសាយ​ចោល​ផែនការ​ផលិត​ ហើយ​​អ្នក​កាន់​មុខ​តំណែង​​ជាន់​ខ្ពស់​ប្រចាំ​​​​ក្រុមហ៊ុន​ Apple ឈ្មោះ​ Layne Eskridge ក៏​បាន​ចាក​ចេញ​ពី​ក្រុមហ៊ុន​ដោយ​សារ​រឿង​នេះ​ផង​ដែរ។

វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដែល Apple TV+ បាន​ពិចារណា​លើ​គម្រោង​ការ​ផលិត​​ខាង​លើ​នេះ ​ក្រោយ​ពី​ក្រុមហ៊ុន​របស់​ខ្លួន​ធ្លាប់​មាន​ប្រវត្តិសាស្ត្រ​មិន​ល្អ​ជា​មួយ​ក្រុមហ៊ុន Gawker។ នា​ឆ្នាំ ២០០៨ ក្រុមហ៊ុន Gawker ធ្លាប់​ទម្លាយ​អំពី​​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​របស់​លោក Tim Cook ថា​លោក​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​។

បន្ថែម​ពី​នេះ​កាល​ពី​ឆ្នាំ ២០១០​​ Gizmodo ដែល​ជា​ស្ថាប័ន​ព័ត៌មាន​មួយ​ស្ថិត​ក្រោម​ក្រុមហ៊ុន Gawker បាន​កាន់ iPhone 4 មុន​គេ​នៅ​នឹង​ដៃ ​ដែល​ពេល​នោះ​បាន​ធ្វើ​ឲ្យ​លោក Steve Jobs ខឹង​ខ្លាំង ហើយ​ថែម​ទាំង​មាន​ការ​ចុះ​ឆែកឆេរ​ផ្ទះ​​និពន្ធ​នាយក​ប្រចាំ​នៅ​ Gizmodo ទៀត​ផង៕​

ប្រភព៖ engadget ប្រែ​សម្រួល៖ សុខហេង

មតិយោបល់