• 2020-12-15 03:49:44
  • ផលិតផលថ្មី

មកដឹងតម្លៃម៉ូតូ Honda លេខអូតូ ២០២១ ពេញនិយម ៤ម៉ូដែលកំពុងលក់នៅខ្មែរ

  • 2020-12-15 03:49:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជិត​ផុតឆ្នាំ ២០២០ មិនខុសពីឆ្នាំមុនៗក្រុមហ៊ុនផលិតម៉ូតូបាន​បញ្ចេញ​ម៉ូតូពេញនិយម​ជិះ​សម្រាប់​ស៊េរី​ឆ្នាំ ២០២១ ដាក់​លក់​នៅ​លើ​ទី​ផ្សារ​ជា​បន្ត​បន្ទាប់។

សម្រាប់​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា​គេ​ឃើញ​មាន​ប្រភេទ​ម៉ូតូ​ដែល​មាន​ភាព​ពេញ​និយម ៥ម៉ូដែលបាន​ចេញ​លក់​នៅ​ចុង​ឆ្នាំ ២០២០ នេះ។ ចង់​ដឹង ៥ម៉ូដែល​មាន​អ្វីខ្លះ​មើល​ខាង​ក្រោម៖

Honda ADV 150 ស៊េរីឆ្នាំ ២០២១ មាន​តម្លៃ​ខ្ទង់ ៤ ៦០០ដុល្លារ

Honda Scoopy Smart Key 125 ឆ្នាំ ២០២១ មាន​តម្លៃ​ខ្ទង់ ២ ៧៥០ដុល្លារ

Honda Click 125 ស៊េរី​ឆ្នាំ ២០២១ តម្លៃខ្ទង់ ២ ៧៥០ដុល្លារ និង Click 150 ស៊េរី​ឆ្នាំ ២០២១ តម្លៃខ្ទង់ ៣ ២៥០ដុល្លារ

Honda Beat 110 ស៊េរីឆ្នាំ ២០២១ តម្លៃខ្ទង់ ២ ២៥០ដុល្លារ

ដោយ​ឡែក​សម្រាប់​ម៉ូតូ Honda PCX ដែល​ជា​ប្រភេទ​ម៉ូតូ​លេខ​អូតូ​ដែល​​កំពុង​មាន​ភាព​ពេញ​និយម​នៅ​កម្ពុជា នៅ​មិន​ទាន់​មាន​ដំណឹង​ថា​នឹង​មក​ដល់​​នៅ​ថ្ងៃ​ណា​នៅ​ឡើយ​ទេ។ តែ​ថ្មី​ៗ​មាន​ដំណឹង​ថាក្រុមហ៊ុន Honda ទើបតែបានប្រកាសចេញម៉ូតូ PCX ស៊េរីឆ្នាំ២០២១ ជាផ្លូវការនៅក្នុងប្រទេសជប៉ុន ដោយមានរហូតដល់ទៅ ៣ ម៉ូដែល គឺ PCX125, PCX160 និង PCX e: HEV (Hybrid)។

បញ្ជាក់៖ តម្លៃអាច​ប្រែប្រួល​បន្ទាប់​ពី​ចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់