• 2020-12-14 09:18:20
  • ព័ត៌មាន

​លេចធ្លាយ​រូបភាព​ចាប់កាន់​ OnePlus 9 5G ​​ជា​លើក​ដំបូង​

  • 2020-12-14 09:18:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាង​មួយ​ខែ​ក្រោយ​មកនេះ មានដំណឹង​បែកធ្លាយ​បន្តិចបន្តួច​ពី​ស្មាត​ហ្វូន OnePlus 9 5G ពេលនេះក៏លេចធ្លាយរូបរាង​ច្បាស់ៗ​ និង​លក្ខណៈ​សម្បត្តិ​ជាច្រើនរបស់​វា​ថែមទៀត​ ពីជន​អនាមិក។​

OnePlus 9 5G ដែល​មាន​តួ​ខ្លួន​ពណ៌​ប្រាក់​នេះ​ ស្រោប​ដោយ​តួខ្លួន​ដោយ​អាលុយមីញ៉ូម និងមាន​ទំហំ​អេក្រង់​ ៦,៥៥អ៊ីញ។ ចំពោះ​កាមេរ៉ា​ក្រោយ​វិញ វា​ប្រើ​សេនស័រ​ទំហំ​ធំពីរគ្រាប់ដែលមួយមានទំហំ ១២MP និង​កាមេរ៉ា​តូច​មួយ​​បន្ថែម​ទៀត​នៅ​ខាង​ក្រោម​ រួម​នឹងភ្លើង Flash LED ដែល OnePlus ដាក់​ឈ្មោះ​វា​ថា Ultra Shot។ រីឯ​កាមេរ៉ា​ខាងមុខ​វិញ​វាប្រើ​លែន​ទម្លុះអេក្រង់ ទំហំ​ ៤MP។

ប្រភពដដែល​នេះ​បាន​​ប្រាប់ថា OnePlus 9 5G មានអេក្រង់ដែលមាន refresh rate 120Hz និង​មាន​មុខងារ​ HDR មក​ជាមួយ​ផងដែរ។ វា​មាន​កម្រិតបង្ហាញ 2400 x 1080p (Full HD+)។

បើតាមរូបភាពឡូហ្គោ​នៅ​ខ្នង​ទូរសព្ទ​គឺ​មិនមែន​ជា​ស្លាកសញ្ញា​ OnePlus នោះ​ទេ​ វា​អាច​ជាស្លាកសញ្ញាសម្រាប់សម្គាល់​​ទូរសព្ទ​គម្រូ​នា​អនាគត​របស់​ក្រុមហ៊ុន​មួយនេះ។

ផ្នែក​ខាងក្រោម​របស់ OnePlus 9 5G ​​វិញ វា​មាន​រន្ធ USB-C រន្ធ​បញ្ចេញសំឡេង និង​ទីតាំង​ដាក់​ស៊ីម​កាត។ ផ្នែក​ខាង​ឆ្វេង​មាន​ប៊ូតុង​ដំឡើង​​បន្ថយ​សំឡេង ​ផ្នែក​ខាង​ស្ដាំ​ជា​ប៊ូតុង​បិទបើក​ម៉ាស៊ីន និង​គន្លឹះ​ទាញ alert slider សម្រាប់​កំណត់​រំញ័រ ឬរោទ៍​ពេល​មាន​សារ​ដំណឹង​ផ្សេងៗ។

ងាក​មក​ផ្នែក​ប្រតិបត្តិការ​ខាង​ក្នុង​វិញ​ វា​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android 11 និង OxygenOS​ និង​បំពាក់​ដោយ​បន្ទះឈីប Snapdragon 888 របស់ Qualcomm។ វា​មាន​ថាមពល​ថ្មទំហំ ៤៥០០mAh និងមាន​ទំហំ RAM ៨GB ហើយមានអង្គផ្ទុកទិន្នន័យទំហំ ១២៨GB ក៏ប៉ុន្ដែ​មិន​អាច​បន្ថែម​អង្គ​ផ្ទុក​ទិន្នន័យ​ក្រៅ​បន្ថែម​បាន​នោះទេ៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ កុសល

មតិយោបល់