• 2020-12-14 04:20:22
  • ព័ត៌មាន

realme អាច​​នឹង​មាន​ស្មាត​ហ្វូន Special Edition ថ្មី​មួយ​ទៀត ពេល​សហការ​នឹង​អ្នកដឹកនាំ​គំនូរជីវចលល្បី

  • 2020-12-14 04:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

realme ​នឹង​មាន​ស្មាត​ហ្វូន Special Edition ថ្មី​ទៀត​មែន​ទេ​ ​ក្រោយ​សហការ​នឹង​អ្នកដឹកនាំ​គំនូរជីវចល ”Monsters University"

realme ដែលជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនលឿនជាងគេក្នុងពិភពលោក ក្រៅពីបានផ្តល់ជូននូវបច្ចេកវិទ្យាដែលឈានមុខគេ និងផលិតផលដែលមានគុណភាពខ្ពស់ដល់ទីផ្សារហើយនោះ ជាមួយគ្នានេះដែរក៏បាននាំយកនូវស្មារតីលេងពេញនិយមចូលមកក្នុងវិស័យបច្ចេកវិទ្យា ធ្វើឲ្យបច្ចេកវិទ្យាកាន់តែពេញនិយម។ ដោយកាន់តែបន្តមានការរីកចម្រើនឥតឈប់ឈរ ការលក់នៅក្នុងឧស្សាហកម្មស្មាតហ្វូនក៏មិនមានត្រឹមតែពាណិជ្ជកម្មនោះដែរ គឺសង្ឃឹមថាកាន់តែនាំមកនូវមាតិកាដែលមានតម្លៃនិងនិងកាន់តែមានសោភ័ណ្ឌភាពដល់ទីផ្សារបន្ថែមទៀត។

នៅក្នុងខែធ្នូនេះ realme បានរួមគ្នាជាមួយនឹងអ្នកតំណាងរបស់realme បានផលិតនូវខ្សែភាពយន្តខ្លីមួយ 《ស្នៀតសក់》ដែលជាសាច់រឿងឆ្លងភពមានភាពច្នៃប្រឌិតថ្មីធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងទទួលបានការសរសើរយ៉ាងខ្លាំងទៅលើកម្រិតរូបភាពដ៏ល្អ និងមានសាច់រឿងគួរអោយចាប់អារម្មណ៍។

កាលពីពេលថ្មីៗនេះ នៅក្នុងផេកផ្លូវការរបស់ realme ក៏បានប្រកាសនូវដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ គឺការសហការជាផ្លូវការរវាងrealmeនិងលោកMark A. Walsh អ្នកដឹកនាំគំនូរជីវចលPixar។

ក្នុងនាមជាអ្នកដឹកនាំគំនូរជីវចលដ៏ល្បីល្បាញលើពិភពលោកលោក Mark A. Walsh បានបម្រើការងារជាអ្នកដឹកនាំរឿងនិងជាអ្នកផលិតខ្សែភាពយន្តរឿង“ Toy Story: Party Dinosaurs” ជា Animation Director“ Ratatouille” ជា Animator“ The Incredibles” ជាអ្នកដឹកនាំរឿងគំនូរជីវចល“ Finding Nemo” ជាអ្នកបង្កើតតួអង្គនៃរឿង“ Monster Inc” និងជា Animator នៃរឿង " Toy Story 2 " ដែលលោកមានបទពិសោធន៍សំបូរបែបក្នុងការរចនាគំនូរជីវចល និងមានគំនិតច្នៃប្រឌិតខ្ពស់។

កិច្ចសហប្រតិបត្តិការក្នុងវិស័យខុសគ្នានៅក្នុងឧស្សាហកម្មស្មាតហ្វូនភាគច្រើនគឺមានឡើងជាលក្ខណៈស្មាតហ្វូន Special Edition តែបើមើលតាមរូបភាពដែលបានប្រកាសផ្លូវការនេះ គឺមិនមែនមានត្រឹមតែការរចនានៃស្មាតហ្វូន Special Edition នោះទេ ។ មើលតាមរយៈរូបភាពនៃផ្ទាំងពាណិជ្ជកម្មគឺដូចជាតួអង្គថ្មីមួយនៅក្នុងគំនូរជីវចល ឬមួយក៏realmeចូលក្នុងវិស័យភាពយន្តជាផ្លូវការហើយ?

នៅក្នុងខែធ្នូនេះដែរមានក្រុមហ៊ុនស្មាតហ្វូនជាច្រើនកំពុងមានកម្មវិធីប្រូម៉ូសិន ហើយ realmeក៏ដូចគ្នា ក្រៅពីមានប្រូម៉ូសិនចុងឆ្នាំធំមួយនៅថ្ងៃទី20ខែធ្នូនេះហើយ​។ តើនឹងមានភាពភ្ញាក់ផ្អើលអ្វីខ្លះទៀតនៅក្នុងការប្រកាសការសហការរវាង realme និង Pixar នៅក្នុងថ្ងៃទី15 នេះ?

មតិយោបល់