• 2020-12-10 03:42:16
  • ព័ត៌មាន

ស្តែងៗ! Elon Musk បង្ហោះសាកល្បងយានអាវកាស ស្រាប់តែធ្លាក់មកដី ផ្ទុះសន្ធោសន្ធៅ (វីដេអូ)

  • 2020-12-10 03:42:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គំរូយានអាវកាសរបស់ក្រុមហ៊ុន SpaceX មានឈ្មោះថា Starship ដែលក្រុមហ៊ុនសង្ឃឹមថានឹងក្លាយជាយានដឹកអាវកាសយានិកទៅកាន់បេសកកម្មនៅភពព្រះអង្គារ បានធ្លាក់ និងផ្ទុះយ៉ាងសន្ធោសន្ធៅគួរឲ្យរន្ធត់ ក្នុងអំឡុងពេលធ្វើតេស្តសាកល្បង នៅក្នុងរដ្ឋ Texas កាលពីថ្ងៃពុធកន្លងទៅនេះ។

លោក Elon Musk ដែលជាមេក្រុមហ៊ុន SpaceX បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា "Mars, here we come!!” រយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយពេលការបង្ហោះសាកល្បង ដោយបានពន្យល់ប្រាប់ថា ល្បឿនចុះចតលឿនពេក គឺជាមូលហេតុនៃការធ្លាក់នោះ។

ទោះជាយ៉ាងណាក៏ដោយ លោក Elon នៅតែសប្បាយចិត្ត ដោយបានបន្ថែមថា "យើងទទួលបានទិន្នន័យដែលយើងត្រូវការហើយ។ អបអរសាទរក្រុមការងារ SpaceX”។

គួរឲ្យដឹងថា ការធ្វើតេស្តកាលពីថ្ងៃពុធនោះបានចាប់ផ្តើមយ៉ាងប្រសើរ ដោយ Starship បានហោះឡើងលើត្រង់ មើលទៅទំនងជាត្រឹមត្រូវហើយ ប៉ុន្តែស្រាប់តែម៉ាស៊ីនរបស់វាចំនួន ២ រលត់។ បន្ទាប់ពី ៤នាទី និង ៤៥វិនាទីនៃការហោះហើរ ម៉ាស៊ីនទី៣ របស់វាក៏ឈប់ដំណើរការ ហើយយានអាវកាសខាងលើចាប់ផ្តើមធ្លាក់ចុះមក នៅក្នុងទីតាំងដែលគេរំពឹងទុក។ ម៉ាស៊ីនរបស់វាបានចាប់ផ្តើមដំណើរការឡើងវិញ មុនពេលវាចុះដល់ដី ប៉ុន្តែវារៀងយឺតពេលបន្តិចទៅហើយ៕

ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Scmp ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់