• 2020-12-10 02:37:05
  • ហាងឆេងផលិតផល

មានដំណឹង អាសង់ ស៊េរីថ្មីជិតចេញ ចុះស៊េរី ២០២០ ធ្លាក់ថ្លៃសល់ប៉ុន្មាន?

  • 2020-12-10 02:37:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ថ្ងៃទី ៩ ធ្នូ ក្រុមហ៊ុន Honda បាន​បង្ហើប​ពី​តម្រុយ នឹង​ចេញ​ម៉ូតូ​អាសង់​ស៊េរី​ថ្មី​របស់​ខ្លួន​នា​ពេល​ឆាប់ៗ​នេះ។

ជា​មួយ​នឹង​វីដេអូ​ខ្លី​ដំបូង​មិន​មាន​ការ​បង្ហាញ​ពី​រូប​រាង​របស់​វា​ឡើង តែ​មាន​បង្ហាញ​ពី​តែម​ថ្មី​ដែល​មាន​ការ​រចនា​ប្លែក​ជាង​ស៊េរី​មុនៗ។ អាសង់​ដែលមាន​រូប​រាង​មិន​ប្រែប្រួល​នេះ​នៅ​តែ​ជា​ការ​ទន្ទឹង​រង់​ចាំ​របស់​អ្នក​និយម​ជិះ​ម៉ូតូ​ប្រភេទ​ចង្កឹះ​លេខ។

តែ​ព្រឹក​នេះ​វិញ​យើង​ងាក​មក​មើល​តម្លៃ​អាសង់​ស៊េរីឆ្នាំ ២០២០ ដែល​កំពុង​មាន​លក់​នៅ​តាម​ហាង​ចង់ដឹងថាមានការប្រែប្រួលយ៉ាងណា។ សម្រាប់​ស៊េរី​ឆ្នាំ ២០២០ ថ្មី​តាម​ប្រភព​ពី​ហាង​នៅ​ម្ដុំ​គិរីរម្យ​បាន​ប្រាប់​ថា​មាន​តម្លៃ​ប្រមាណ​ជា ១ ៩៥០ដុល្លារ និង​មួយទឹក​មាន​តម្លៃ​ចន្លោះ​ពី ១ ៦៥០ ទៅ ១ ៨០០ដុល្លារ (តម្លៃខុសគ្នាតិចតួចនៅតាមហាង)។

អាសង់​ឆ្នាំ ២០២០ នេះ​នៅ​តែ​បំពាក់ម៉ាស៊ីនកម្លាំង ១២៥ សេសេ ​ប្រើ​ចង្កឹះ​លេខ ៤ វគ្គ និង​មាន​ជម្រើស​ពណ៌ ៣គឺ ខ្មៅ ក្រហម និង ស។ ចុះ​សម្រាប់​អាសង់​ស៊េរី​ថ្មី​ដែល​ក្រុម​ហ៊ុន​បាន​បង្ហើប នឹង​មាន​រូប​រាង តែម និង​តម្លៃ​ប៉ុន្មានដែរ។ រង់​ចាំ​តាម​ដាន​ជា​មួយ Sabay ទាំង​អស់​គ្នា៕ ​​​​​

អត្ថបទ៖ ម៉េងងី

មតិយោបល់