• 2020-12-10 02:13:12
  • ព័ត៌មាន

មាំរបស់គេមែន! Land Rover Defender ធ្វើតេស្តបុកមិនសំចៃ នៅតែទប់ជាប់ (វីដេអូ)

  • 2020-12-10 02:13:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ Euro NCAP បានបញ្ចេញលទ្ធផលចុងក្រោយបង្អស់ នៃការធ្វើតេស្តរថយន្ត Land Rover Defender ដែលទទួលបានលទ្ធផលរហូតដល់ទៅ ផ្កាយ៥ ឯណោះ មានន័យថា វាផ្តល់នូវសុវត្ថិភាពខ្ពស់។

រថយន្ត Land Rover Defender ដែលយកទៅធ្វើតេស្តបុកនោះ គឺម៉ូដែល Defender 110 ដែលទទួលបានពិន្ទុការពារអ្នកដំណើរពេញវ័យ និងក្មេង ៨៥ពិន្ទុ ខណៈការពារអ្នកដំណើរថ្មើរជើងបាន ៧១ពិន្ទុ។

មិនតែប៉ុណ្ណោះ បើនិយាយពីមុខងារជំនួយសុវត្ថិភាពដែលបំពាក់លើរថយន្ត Defender 110 វិញ ជួយឲ្យវាទទួលបានពិន្ទុការពារ រហូតដល់ទៅ ៧៩ ឯណោះ៕

ចង់ដឹងថា រថយន្ត Land Rover Defender ផ្តល់សុវត្ថិភាពខ្ពស់យ៉ាងណាខ្លះ សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់