• 2020-11-30 02:46:39
  • ព័ត៌មាន

ប្រមូលទិញ PS5 ហើយលក់វិញ ចំណេញដល់ ៤ម៉ឺនដុល្លារ ត្រឹមមួយសប្ដាហ៍

  • 2020-11-30 02:46:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mike ជា​ឈ្មោះ​អ្នក​លក់​ទំនិញ​អនឡាញ​ម្នាក់​នៅ​សហរដ្ឋអាមេរិក​ ដោយ​គេ​បាន​លក់​ទំនិញ​​ដូច​ជា​ស្បែក​ជើង​ឃ្លុប និង​ផលិតផល​ដទៃ​ទៀត​តាំង​ពី​ឆ្នាំ ២០១៦ ដែល​អាច​រក​ប្រាក់​ចំណេញ​បាន​យ៉ាង​ច្រើន។

កាល​ពី​ថ្មីៗ​នេះ​បុរស​វ័យ ២២​ឆ្នាំ​ខាង​លើ អាច​ទិញ​ឧបករណ៍​លេង​ហ្គេម PS5 ពី​ហាង​លក់​រាយ​ជា​ច្រើន​នៅ​ក្នុង​សហរដ្ឋអាមេរិក​ បាន​ចំនួន​ ២២១​គ្រឿង សម្រាប់​ដាក់​លក់​វិញ​ក្នុង​តម្លៃ​ថ្លៃ​។ ក្នុង​រយៈពេល​ត្រឹម​មួយ​សប្ដាហ៍​បុរស​វ័យ​ក្មេង​រូប​នេះ​អាច​ចំណេញ​លុយ​បាន​ជាង ៤ម៉ឺន​ដុល្លារ តាម​រយៈ​ការ​ដាក់​លក់​ PS5 វិញ​ក្នុង​តម្លៃ​ខ្ពស់​ជាង​ធម្មតា។

នៅ​អាមេរិក​ PS5 ធម្មតា​មួយ​មាន​តម្លៃ ៥០០​ដុល្លារ, ប្រភេទ Digital Edition មាន​តម្លៃ ៤០០​ដុល្លារ ហើយ​ឧបករណ៍​នេះ​អាច​លក់​ដាច់​អស់​​បាន​លឿន​បំផុត ក្រោយ​ពី​ក្រុមហ៊ុន​បញ្ចេញ​លក់​។ យ៉ាងណាក្ដី​ឧបករណ៍​លេង​ហ្គេម​ថ្មី​នេះ​ត្រូវ​បាន​គេ​ដាក់​លក់​​វិញ​នៅ​លើ eBay, StockX និង Instagram ក្នុង​តម្លៃ​ដល់​ ១​ពាន់​ដុល្លារ​ឯណោះ។

​ដើម្បី​អាច​ទិញ PS5 បាន​ច្រើន​​នៅ​ថ្ងៃ​ដាក់​លក់ Mike បាន​ពឹង​ពាក់​មិត្តភ័ក្ដិ​របស់​ខ្លួន​ឲ្យ​ជួយ​ចុះ​ឈ្មោះ​កុម្ម៉ង់​ទិញ​ឲ្យ​បាន​ច្រើន​ហាង​តាម​ដែល​អាច​ទៅ​រួច​ ហើយ​រូប​គេ​ក៏​បាន​ប្រើ​ប្រាស់​ Bot ដើម្បី​ជួយ​ដល់​ការ​ទិញ​របស់​ខ្លួន​ផង​ដែរ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់