• 2020-11-27 09:53:42
  • ព័ត៌មាន

បិតា Huawei ទើបដឹងថាតាមពិតអ្នកនយោបាយអាមេរិកចង់សម្លាប់ក្រុមហ៊ុនខ្លួន

  • 2020-11-27 09:53:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ren Zhengfei ដែល​ជា​ស្ថាបនិក​ Huawei បាន​បង្ហោះ​សារ​លា​គ្នា​ពោរពេញ​ដោយ​មនោសញ្ចេតនា​ជូន​ដល់​​បុគ្គលិក​នៃ​ម៉ាក​សាខា​ Honor ​​ពេល​ត្រូវ​បែក​ចេញ​ពី Huawei។

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​ថា​របស់ Reuters ​ក្នុង​សារ​លា​គ្នា​​នោះ​ លោក​ Ren ​ក៏​បាន​លើក​ឡើង​អំពី​​ការ​​ធ្វើ​ទុក្ខទោម្នេញ​ពី​សំណាក់​​សហរដ្ឋអាមេរិក​មក​លើ​ក្រុមហ៊ុន Huawei ទាំង​មូល​ផង​ដែរ។ លោក​ Ren បាន​និយាយ​ថា ៖ "ក្រោយ​ពី​​មាន​ការ​ធ្វើ​ទារុណកម្ម​ធ្ងន់​ពី​សហរដ្ឋអាមេរិក​ម្ដង​ហើយ​ម្ដង​ទៀត​មក​លើ Huawei បាន​ធ្វើ​ឲ្យ​យើង​យល់​ច្បាស់​ថា​អ្នក​នយោបាយ​អាមេរិក​មួយ​ចំនួន​ចង់​សម្លាប់​ពួក​​យើង មិន​មែន​គ្រាន់​តែ​ចង់​កែ​តម្រូវ​យើង​ទេ។”

​​​​​​​ត្បិត​ថា​ Huawei អាច​ប្រឈម​មុខ​នឹង​បញ្ហា​ចំពោះ​មុខ​បាន​ ប៉ុន្តែ​ខ្លួន​មិន​ចង់​ឲ្យ​បុគ្គលិក Honor រាប់​លាន​នាក់​ត្រូវ​ប្រឈម​នឹង​​ភាព​ប្រថុយប្រថាន​នោះ​ទេ។ ​សារ​របស់​ស្ថាបនិក​រូប​នេះ​​មាន​​និយាយ​ថា ៖ "យើង​មិន​ចង់​អូស​មនុស្ស​ដែល​មិន​ដឹង​អី​ចូល​ក្នុង​រណ្ដៅ ដោយ​សារ​តែ​យើង​រង​ទុក្ខ​នោះ​ទេ។​​”

បន្ថែម​ពី​នេះ​លោក Ren ក៏​បាន​​លើក​ទឹក​ចិត្ត​ឲ្យ​ម៉ាក​សាខា​ Honor របស់​ខ្លួន​ ត្រូវ​ខំ​អភិវឌ្ឍន៍​ខ្លួន​ធ្វើ​ជា​គូ​ប្រជែង​របស់​ Huawei ក្រោយ​ការ​បែក​ចេញ​ពី​គ្នា។ លោក​បាន​សង្កត់​ធ្ងន់​ថា​​បុគ្គលិក Honor គួរ​តែ​​ប្រើ​ពាក្យ​ស្លោក​ "យក​ឈ្នះ​ Huawei” ធ្វើ​ជា​ពាក្យ​ស្លោក​លើក​ទឹក​ចិត្ត​ខ្លួន៕

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់