• 2020-11-26 03:44:44
  • ព័ត៌មាន

SUV ៧កៅអី Nissan X-Terra ឆ្នាំ២០២១ ថ្មី បង្ហាញមុខជាផ្លូវការ

  • 2020-11-26 03:44:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nissan ទើបតែបានប្រកាសចេញរថយន្ត X-Terra SUV ស៊េរីឆ្នាំ២០២១ ជាផ្លូវការ សម្រាប់ទីផ្សារមជ្ឈឹមបូព៌ា ខណៈទីផ្សារដទៃទៀត ហៅវាថា Terra។

រថយន្ត SUV កៅអី៣ជួរនេះ ត្រូវបានផលិតឡើងដោយផ្អែកតាមភីកអាប់ Navara ឆ្នាំ២០២១។ បើប្រៀបធៀបទៅនឹង រថយន្ត Terra ដែលមានលក់នៅលើទីផ្សារផ្សេង X-Terra នេះទទួលបានការអាប់ដេតទាំងខាងក្រៅ និងខាងក្នុង ទោះបីជារូបរាងរបស់វាមិនបានផ្លាស់ប្តូរក៏ដោយ។

Nissan អះអាងថា X-Terra មានកាប៊ីនខាងក្នុងដែលផ្តល់ផាសុកភាពខ្ពស់បំផុត បើប្រៀបធៀបជាមួយគូប្រជែងរបស់ខ្លួន ដោយសារតែកៅអី Zero Gravity Seats របស់វា ទាំងផ្នែកខាងមុខ និងជួរទី២។

បន្ថែមពីនេះវាក៏មានបំពាក់មុខងារសុវត្ថិភាពជាច្រើន ដូចជា Lane Departure Warning, Blind Spot Warning, Intelligent Forward Collision Warning, Rear Cross Traffic Alert, Intelligent Driver Alertness និង Intelligent Emergency Braking ទៀតផង។

រថយន្ត Nissan X-Terra នេះ បំពាក់ម៉ាស៊ីនសាំង ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៦៥សេះ ដំណើរការប្រអប់លេខអូតូ ៧វគ្គ និងប៉ុងពីរ។ វានឹងចេញលក់នៅខែធ្នូ ខណៈតម្លៃរបស់វានឹងត្រូវប្រកាសនាពេលជិតចេញលក់៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់