• 2020-11-25 09:26:19
  • ព័ត៌មាន

លទ្ធផលតម្រូវការត្រកូល iPhone 12 បែរជាចេញមកខុសការស្មានទុក

  • 2020-11-25 09:26:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វិភាគ​​ល្បី​ឈ្មោះ​លោក Ming-Chi Kuo បាន​បញ្ចេញ​របាយការណ៍​ថ្មី​ចុង​ក្រោយ​អំពី​លទ្ធផល​លក់​ចុង​ក្រោយ​របស់​ Apple មុន​ពេល​ដែល​រដូវ​កាល​ឈប់​សម្រាក​ចូល​មក​ដល់ និង​បាន​ធ្វើ​ការ​​ប៉ាន់​ស្មាន​ការ​លក់​សម្រាប់​ឆ្នាំ​ក្រោយ​ផង​ដែរ។

ទី​មួយ​គឺ iPhone 12 Series មាន​លទ្ធផល​លក់​ចេញ​មក​ខុស​ពី​ការ​រំពឹង​ទុក​មុន​ការ​ចេញ​លក់។ iPhone 12 Pro និង iPhone 12 Pro Max បែរ​ជា​មាន​តម្រូវ​ការ​ខ្លាំង​ជាង​ការ​រំពឹង ខណៈ​ដែល iPhone 12 និង iPhone 12 mini មិន​សូវ​មាន​តម្រូវ​ការ​ខ្លាំង​ដូច​ដែល​លោក Ming-Chi Kuo ធ្លាប់​ប៉ាន់​ស្មាន​ទុក​នោះ​ទេ។ សរុប​ជា​រួម​ការ​លក់​ iPhone 12 Series មាន​​សន្ទុះ​ខ្លាំង​ក្លា​ ហើយ​​នឹង​បន្ត​មាន​សន្ទុះ​ខ្លាំង​ដល់​ឆ្នាំ ២០២១។

តម្រូវ​ការ​លើ iPad Air ជំនាន់​ថ្មី​ក៏​មាន​​​ខ្ពស់​លើស​ការ​រំពឹង​ទុក​ផង​ដែរ ហើយ​លោក Kuo បាន​ព្យាករណ៍​ថា​​ចំនួន​លក់​នៃ iPad នឹង​បន្ត​មាន​​​ភាព​រឹង​មាំ​ចូល​ដល់​ឆ្នាំ ២០២១ ដោយ​សារ​ Apple គ្រោង​នឹង​ប្រកាស​ចេញ iPad ថ្មី​ជា​ច្រើន​នៅ​ឆ្នាំ​ខាង​មុខ។

ចំណែក Apple Watch Series 6 និង Apple Watch SE ក៏​អាច​លក់​ដាច់​បាន​ច្រើន​ណាស់​ដែរ​ទាំង​ពេល​បច្ចុប្បន្ន និង​បន្ត​ដល់​ឆ្នាំ​ក្រោយ។ របាយការណ៍​បាន​លើក​យក​នូវ​​មុខងារ​ច្នៃប្រឌិត​ទាក់ទង​នឹង​សុខភាព និង​ការ​ឌីហ្សាញ​ដែល​ប្រសើរ​ជាង​មុន ជា​មូលហេតុ​ធ្វើ​ឲ្យ​ Apple Watch ថ្មី​អាច​ទាក់ទាញ​ចិត្ត​អតិថិជន។ ចូល​ដល់​កុំព្យូទ័រ MacBook ដែល​ប្រើ​ឈីប M1 ក៏​មាន​លទ្ធផល​ល្អ​លើស​ការ​រំពឹង​ទុក​ផង​ដែរ។

ងាក​ទៅ​មើល​ AirPods វិញ​បែរ​ជា​មាន​លទ្ធផល​មិន​ល្អ​ដូច​រំពឹង​ទុក​នោះ​ឡើយ​ ដោយ​លោក Ming-Chi Kuo បាន​ព្យាករណ៍​ថា​ចំនួន​លក់​ AirPods ​អាច​នឹង​​កម្រិត​ថេ​មួយ ឬ​នឹង​ធ្លាក់​ចុះ​ ៥% - ១០% ក្នុង​អំឡុង​ឆមាស​ដំបូង​នៃ​ឆ្នាំ ​ ២០២១។ ទន្ទឹម​នឹង​នេះ​ដែរ​ AirPods ជំនាន់​​ថ្មី​អាច​នឹង​បង្ហាញ​វត្តមាន​នៅ​ចុង​ឆ្នាំ ២០២១៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់