• 2020-11-25 03:07:16
  • ព័ត៌មាន

Nissan ចេញឡានអគ្គិសនីថ្មី ទំនើបហើយតម្លៃថោកទៀត

  • 2020-11-25 03:07:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nissan ទើបតែបានប្រកាសចេញរថយន្តអគ្គិសនីថ្មី ម៉ូដែល Note ស៊េរីឆ្នាំ២០២១ នៅក្នុងប្រទេសជប៉ុន ដែលនឹងចេញលក់ជាផ្លូវការនៅថ្ងៃ២៣ ខែធ្នូ ខាងមុខ។

រថយន្ត Nissan Note ឆ្នាំ២០២១ នេះ ទទួលបានការឌីហ្សាញថ្មីទាំងស្រុង ដោយក្នុងនោះបានបំពាក់ប៉ាណាមុខរាងអក្សរ V ធំជាងមុន ជាមួយនឹងចង្កៀងមុខថ្មីផងដែរ។

មិនតែប៉ុណ្ណោះ សូម្បីតែកាប៊ីនខាងក្នុងរបស់វាក៏ត្រូវបានឌីហ្សាញ និងរៀបចំឡើងវិញថ្មីទាំងស្រុងដែរ ដោយមានបំពាក់កុងទ័រឌីជីថល និងអេក្រង់កម្សាន្ត ព្រមទាំងដៃចង្កៀង និងប្លុកបញ្ជាថ្មីទៀតផង។

Note បានបំពាក់នូវបច្ចេកវិទ្យាជំនួយការបើកបរជាច្រើន ដោយក្នុងនោះរួមមានទាំង កាមេរ៉ា ៣៦០ដឺក្រេ និង មុខងារ ProPilot ដែលអាចបង្កើនល្បឿន និងជាន់ហ្វ្រាំងដោយស្វ័យប្រវត្តិ។

រថយន្តអគ្គិសនីខ្នាតតូចនេះនឹងត្រូវដាក់លក់នៅប្រទេសជប៉ុន ក្នុងតម្លៃចាប់ពី ១៩ ៥១០ដុល្លារ ដល់ ២១ ០០០ដុល្លារ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់