• 2020-11-23 08:09:04
  • ព័ត៌មាន

ចំណុចខ្លាំងរបស់ iPhone 12 Pro និង 12 Pro Max អាចត្រូវចិត្តអ្នកថតរូបអាជីព

  • 2020-11-23 08:09:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ProRAW គឺ​ជា​មុខងារ​ពិសេស​មួយ​ដែល Apple បាន​បំពាក់​តែ​នៅ​លើ iPhone 12 Pro និង iPhone 12 Pro Max ប៉ុណ្ណោះ ដោយ​មុខងារ​នេះ​​​អាច​ឲ្យ​អ្នក​ថត​រូបភាព​ប្រភេទ Raw ​នៅ​លើ iPhone បាន​ជា​លើក​ដំបូង។

ProRAW របស់​ Apple ក៏​មាន​លក្ខណៈ​ពិសេស​លើ​រូបភាព Raw ធម្មតា​ ដោយ​សារ​វា​មាន​គួប​ផ្សំ​ជា​មួយ​នឹង​​មុខងារ​ពិសេសៗ​ដទៃ​ទៀត​របស់ Apple មាន​ដូច​ជា​ Smart HDR, Deep Fusion និង​ Night Mode ​ផង​ដែរ។ ជា​មួយ​រូបភាព​ប្រភេទ ProRAW ​ធ្វើ​ការ​កែ​លម្អ​រូបភាព​នៅ​ក្នុង​កម្មវិធី​កែ​រូបភាព​បាន​កាន់​តែ​ទូលំទូលាយ​ជាង​មុន ដោយ​សារ​ក្នុង​រូបភាព​មាន​ទិន្នន័យ​ច្រើន​លើស​មុន។

ជាក់​ស្ដែង​ដូច​បង្ហាញ​ក្នុង​វីដេអូ​ខាង​ក្រោម​នេះ ៖​​​​

អត្ថបទ៖ សុខហេង

មតិយោបល់