• 2020-11-23 03:23:42
  • ព័ត៌មាន

iPhone 12 Pro Max ថ្មីអាចរកទិញនៅចិន តម្លៃមិនដល់ ១ពាន់ដុល្លារ

  • 2020-11-23 03:23:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 12 Series មាន​លក់​ក្នុង​ប្រទេស​ចិន​​ជា​ផ្លូវ​ការ ដោយ​តាម​ហាង​ផ្លូវ​ការ​របស់ Apple គឺ​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៨៣៨​ដុល្លារ​ឡើង​ទៅ។ យ៉ាងណាក្ដី​នៅ​ប្រទេស​ចិន​គេ​ក៏​អាច​រក​ទិញ​ iPhone 12 ​បាន​ពី​ហាង​លក់​មិន​ផ្លូវ​ការ​​ ដែល​អាច​​ទិញ​បាន​ក្នុង​តម្លៃ​ធូរ​ថ្លៃ​ជាង​ឆ្ងាយ។

ជាក់​ស្ដែង​ដូច​ជា​​​​ផ្សារ​លក់​ដុំ​ផលិតផល​អេឡិចត្រូនិក​ថ្មី​​នៅ​ទីក្រុង​សិន​ចិន គេ​អាច​ស្វែង​រក​ទិញ iPhone 12 Pro Max ថ្មី​ក្នុង​តម្លៃ​ត្រឹម​ប្រមាណ​ ៩៥០​ដុល្លារ​ប៉ុណ្ណោះ (សម្រាប់​ទំហំ 128GB) ដែល​នៅ​ហាង​ផ្លូវ​ការ​មាន​តម្លៃ​ដល់​ប្រមាណ ១ ៤១៧​ដុល្លារ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​គណនី YouTube មួយ​ឈ្មោះ Nikolay Tanev។

ទស្សនា​វីដេអូ​ដែល​បង្ហាញ​អំពី​បើក​ប្រអប់ iPhone 12 Pro Max ដែល​ទិញ​នៅ​ហាង​មិន​ផ្លូវ​ការ​ក្នុង​ប្រទេស​ចិន ៖​​​​​​

អត្ថបទ៖ សុខហេង

មតិយោបល់