• 2020-11-23 02:46:55
  • ព័ត៌មាន

YouTuber ខ្មែរម្នាក់ ប្រាប់ត្រង់ៗថាវីដេអូអ្នកមើលជាង ៧០ម៉ឺនដង រកលុយបានប៉ុន្មាន?

  • 2020-11-23 02:46:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​តែ​មាន​មនុស្ស​ជា​ច្រើន​មាន​ការ​ងឿង​ឆ្ងល់​អំពី​ប្រាក់​ចំណូល​ដែល YouTuber ម្នាក់ៗ​អាច​រក​បាន​ ជា​ពិសេស​ចំណូល​​ YouTuber ក្នុង​ស្រុក​តែ​ម្ដង។ ដើម្បី​បំបាត់​ចម្ងល់​នេះ YouTuber ​ខ្មែរ​ម្នាក់​ដែល​មាន​ Channel ឈ្មោះ​ ​Ly Sreynich បាន​បើក​បង្ហាញ​អំពី​ចំណូល​ដែល​ខ្លួន​អាច​រក​បាន​ពី YouTube។

​Channel ឈ្មោះ​ Ly Sreynich បាន​ចាប់​ផ្ដើម​បង្កើត​ឡើង​តាំង​ពី​ខែ​កក្កដា ឆ្នាំ ២០១៩ មក​ ហើយ​រយៈពេល​ច្រើន​ខែ​កន្លង​នេះ អាច​ប្រមូល​ចំនួន​ទស្សនា​សរុប​បាន​ជាង ៣​,៣​លាន​ដង។ ក្នុង​ចំណោម​វីដេអូ​ទាំង​អស់ មាន​វីដេអូ​មួយ​ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​ជាង ៧៥​ម៉ឺន​ដង។

វីដេអូដែលមានអ្នកទស្សនាច្រើនជាងគេ ៖

​Ly Sreynich បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា​វីដេអូ​ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​របស់​ខ្លួន អាច​ស្វែង​រក​ចំណូល​បាន​​ប្រមាណ ៨១​ដុល្លារ ពី YouTube ដែល​ចំណូល​ពី​វីដេអូ​នេះ​នៅ​បន្ត​កើន​ឡើង​ជា​បន្ត​បន្ទាប់ ដោយ​សារ​នៅ​តែ​មាន​អ្នក​ចុច​មើល​ជា​ហូរហែ។ ចង់​ដឹង​លម្អិត​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​ចំណូល​ពី YouTube របស់ Ly Sreynich ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង

មតិយោបល់