• 2020-11-19 07:56:26
  • ព័ត៌មាន

ប្លែក​មែនទែន! ទិញ​ Huawei ថែម​ជូន iPhone 12 ដោយឥតគិតថ្លៃ

  • 2020-11-19 07:56:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ​ មាន​រូបភាព​មួយ​សន្លឹក​ដែល​​បាន screenshot ចេញ​ពី​វិបសាយ​ Huihuibao នៅ​ប្រទេស ចិន បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ពេល​បង្ហោះ​ថា​ បើ​អ្នក​កម្ម៉ង់​ទិញ Huawei Mate40 Pro ​ឥឡូវ​នេះ​អ្នក​នឹង​ទទួល​បាន iPhone 12 ទំហំ 64GB ​មួយ​គ្រឿង​វិញ​ភ្លាម(ពណ៌មួយណាក៏បាន)។

Huawei Mate40 Pro ជម្រើស RAM 8GB មេម៉ូរិ 128GB ដែល​វិបសាយ​នោះ​ដាក់​លក់​នោះគឺ 988 ដុល្លារ​​ (៦៤៩៩យ័ន្ត​)។ ​អ្នក​ដែល​បញ្ជា​ទិញ​ថ្ងៃ​នេះ​នឹង​ទទួល​បាន​ឥវ៉ាន់​នៅ​ថ្ងៃ​ទី ២៦ ខែ​វិច្ឆកា ២០២០ ខាង​មុខ​នេះ។

Huawei Mate40 Pro ​បំពាក់​មក​ជាមួយ​អេក្រង់​OLED ទំហំ ៦,៧ អ៊ិញ​ ​កម្រិត​បង្ហាញ​រូបភាព​និង​វីដេអូ​ 90hz refresh rate ។ ​ប្រើ​ឈីប​ ដំបូង​គេ 5mn 5G SoC ​ដែល​មាន​ល្បឿន​ជាង ៣​ដង​នៃ​ជំនាន់​ម៉ូឌឹម 5G មុន​។ Mate40 Pro មាន​ជម្រើសRAM 8GB មេម៉ូរី 256GB ​ថាមពល​ថ្ម ៤០០០ មីលីអំពែម៉ោង​ មក​ជាមួយ​នឹង​រន្ធសាក​ភ្លើង​លឿន USB-C SuperCharge កម្លាំង ៦៦ វ៉ាត់​នឹង​ ដុំសាក​កម្លាំង 50W វ៉ាត់ Wireless SuperCharge ​។

ប្រភព៖ gizguide ប្រែ​សម្រួល៖ រក្សា

មតិយោបល់