• 2020-11-18 02:39:07
  • ព័ត៌មាន

Hacker ដែលធ្លាប់ធ្វើឲ្យ Microsoft ឈឺក្បាល ឡើងកាន់តំណែងធំនៅ Twitter

  • 2020-11-18 02:39:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម Twitter បាន​ចាត់​តាំង​លោក​ Peiter Zatko ជា​ Hacker ល្បី​ឈ្មោះ​ម្នាក់​ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា​ "Mudge” ធ្វើ​ជា​​ប្រធាន​ផ្នែក​សន្តិសុខ​របស់​ខ្លួន។

​លោក​ Peiter Zatko នឹង​ត្រូវ​រ៉ាប់រង​លើ​ការ​​ផ្លាស់​ប្ដូរ​រចនា​សម្ព័ន្ធ និង​ប្រតិបត្តិការ​​​នៅ​ Twitter និង​រាយការណ៍​ផ្ទាល់​ទៅ​កាន់​លោក Jack Dorsey ​ដែល​ជា​នាយក​ប្រតិបត្តិ។ ​​​មុន​ចូល​ធ្វើ​ការ​នៅ​ Twitter លោក Peiter ធ្លាប់​ជា​​អ្នក​ចាត់​ការ​ផ្នែក​សន្តិសុខ​នៅ​ក្រុមហ៊ុន​ទូទាត់​​អេឡិចត្រូនិក​ Stripe។

​រំលឹក​ថា​កាល​ពី​អំឡុង​ទសវត្ស​ឆ្នាំ ១៩៩០​ ​លោក Peiter ​​គឺ​ជា​មេក្រុម​នៃ​ក្រុម​ Hacker ឈ្មោះ​ "Cult of the Dead Cow” ជា​ក្រុម​ដែល​បង្កើត​ Tool សម្រាប់​វាយ​លុក​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows។ សកម្មភាព​ក្រុម​នេះ​បាន​បង្ក​ជា​បញ្ហា​ឈឺ​ក្បាល​ដល់​ Microsoft ប៉ុន្តែ​ក៏​បាន​ធ្វើ​ឲ្យ​ Microsoft ពង្រឹង​សុវត្ថិភាព​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​កាន់​តែ​ខ្លាំង​ផង​ដែរ៕​​

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់