• 2020-11-18 02:06:23
  • ព័ត៌មាន

អេក្រង់ iPhone 12 Pro Max បានពិន្ទុខ្ពស់ផុតលេខ និងបានពានអេក្រង់ស្មាតហ្វូនល្អដាច់គេ

  • 2020-11-18 02:06:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​អ្នក​ជំនាញ​ធ្វើ​តេស្ត និង​វាយ​តម្លៃ​លើ​គុណភាព​អេក្រង់ DisplayMate បាន​ធ្វើ​តេស្ត​យ៉ាង​ម៉ត់​ចត់​លើ​អេក្រង់​ Super Retina XDR របស់​ iPhone 12 Pro Max។

លទ្ធផល​ចេញ​មក​បាន​បង្ហាញ​ថា​អេក្រង់​ iPhone 12 Pro Max អាច​ទទួល​បាន​ពិន្ទុ​ខ្ពស់​​ជាង​គេ​បំផុត​គឺ​លំដាប់​ A+ និង​ទទួល​បាន​ពាន​រង្វាន់​អេក្រង់​ស្មាតហ្វូន​ល្អ​ដាច់​គេ​ផង​ដែរ។ អេក្រង់​នេះ​ទៀត​សោត​អាច​បង្កើត​កំណត់​ត្រា​ថ្មី​​ចំនួន ១១ សម្រាប់​អេក្រង់​ស្មាតហ្វូន ខ្លាំង​ជាង iPhone 11 Pro ដែល​សាង​កំណត់​ត្រា​បាន​​ចំនួន ៩ ប៉ុណ្ណោះ។

ក្រុម​ការងារ DisplayMate ក៏​បាន​លើក​ឡើង​អំពី​អេក្រង់​ដែល​មាន​ Refresh Rate ត្រឹម 60Hz លើ iPhone 12 Series ​ខណៈ​ដែល​ស្មាតហ្វូន​នា​ពេល​បច្ចុប្បន្ន​ភាគ​ច្រើន​គឺ​មាន​​ដល់ 90Hz និង 120Hz។ យ៉ាងណាក្ដី​ដោយ​សារ​អេក្រង់ OLED មាន​ល្បឿន​ឆ្លើយ​តប​លឿន គួប​ផ្សំ​នឹង​ CPU និង GPU ដែល​រត់​លឿន​​​ខ្លាំង​នៅ​លើ iPhone 12 Pro Max ​ដូច​នេះ​ Refresh Rate 60Hz មិន​ជា​បញ្ហា​នោះ​ឡើយ៕​​​

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់