• 2020-11-17 07:11:09
  • ព័ត៌មាន

Apple បានបង្រួមគ្រឿងសំខាន់៣នេះ ដើម្បីសម្រេចបាន iPhone 12 mini

  • 2020-11-17 07:11:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iFixit បាន​ធ្វើ​ការ​ហែក​មើល​​គ្រឿង​ក្នុង​នៃ iPhone 12 mini ដើម្បី​​ពិនិត្យ​មើល​ថា​ Apple បាន​លះបង់​នូវ​គ្រឿង​សំខាន់​អ្វី​ខ្លះ​ដើម្បី​ផលិត​បាន iPhone ដែល​មាន​ទំហំ​តូច ប៉ុន្តែ​មាន​លក្ខណៈ​សម្បត្តិ​ខ្លឹម​មួយ​នេះ។

​ថ្ម​របស់​ iPhone 12 mini ​មាន​ទំហំ​តូច​ដែល​អាច​ផ្ទុក​ថាមពល​បាន ៨,៥៧​វ៉ាត់​ម៉ោង ប្រៀប​នឹង​ទំហំ ១០,៧៨​វ៉ាត់​ម៉ោង នៅ​លើ iPhone 12 ធម្មតា។ យ៉ាងណាក្ដី​ទំហំ​នេះ​គឺ​នៅ​ធំ​ជាង​ទំហំ​ថ្ម iPhone SE ដែល​មាន​ត្រឹម ៦,៩៦វ៉ាត់​ម៉ោង។ មិន​មែន​មាន​តែ​ថ្ម​នោះ​ទេ ដែល​ត្រូវ​រួម​តូច​ជាង​មុន។

iFixit បាន​រក​ឃើញ​ថា​គ្រឿង​បន្លាស់ Taptic Engine នៅ​លើ iPhone 12 mini គឺ​មាន​ទំហំ​តូច​ជាង​គ្រឿង​នៅ​លើ iPhone 12 ប្រមាណ ២៥% ខណៈ​ដែល​​ប្រព័ន្ធ​បំពង​សំឡេង​ក៏​មាន​ទំហំ​តូច​ជាង​ផង​ដែរ។ Apple ​ក៏​ទំនង​ជា​បាន​លាក់​បាំង​ Sensor Ambient Light ផង​ដែរ។

គួរ​ដឹង​ដែរ​ថា​ កាមេរ៉ា​លើ iPhone 12 mini អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​បាន​ងាយ​ស្រួល​ដោយ​មិន​បាច់​ត្រូវ​ទៅ​កាន់​ហាង Apple ដែល​ខុស​គ្នា​ពី​កាមេរ៉ា​នៅ​លើ iPhone 12 ធម្មតា។

ត្បិត​ថា​មាន​ទំហំ​តូច​មែន ប៉ុន្តែ iPhone 12 mini ត្រូវ​បាន​ iFixit កំណត់​ថា​វា​អាច​នឹង​ជួសជុល​បាន​ងាយ​ ជា​​​ពិសេស​ចំពោះ​ផ្នែក​អេក្រង់ និង​ថ្ម។ យ៉ាងណាក្ដី​តួ​ខ្លួន​ដែល​ស្រោប​ដោយ​កញ្ចក់​នឹង​ត្រូវ​ប្ដូរ​ចេញ​ទាំង​មូល​ ប្រសិន​បើ​មាន​ការ​បែក​បាក់ ឬ​ប្រេះ​ស្រាំ៕​​

ប្រភព៖ engadget ប្រែ​សម្រួល៖ សុខហេង

មតិយោបល់