- 2020-11-11 03:52:32
- ព័ត៌មាន
realme ចេញលក់ស្មាតហ្វូនថ្មធំ 6000mAh សាកថ្មលឿន18W តម្លៃតែ ១៦៩ ដុល្លារប៉ុណ្ណោះ
- 2020-11-11 03:52:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
realme ចេញលក់ស្មាតហ្វូនថ្មធំ 6000mAh សាកថ្មលឿន18W តម្លៃតែ ១៦៩ ដុល្លារប៉ុណ្ណោះ
ចន្លោះមិនឃើញ
ថ្មីៗនេះ realme ទើបនឹងប្រកាសផ្លូវការនូវស្មាតហ្វូនលំដាប់ថវិកាមួយទៀតគឺ realme C15 ។ វាគឺជាម៉ូឌែលដំបូងរបស់ realme ដែលមានថាមពលថ្ម 6000mAh ភ្ជាប់មកជាមួយនឹង ដុំសាកថ្មភ្លើងល្បឿនលឿនកម្្លាំងសាក 18W តម្លៃតែ ១៦៩ ដុល្លារ នឹងមានដាក់លក់នៅថ្ងៃទី ១៣ ខែវិច្ឆិកា ។
realme ដែលជាម៉ាកពេញនិយមផ្នែកបច្ចេកវិទ្យា ក៏បានប្រកាសចេញលក់នាឡិការឆ្លាតវៃមួយទៀតឈ្មោះថា realme Watch S តម្លៃតែ ៩៩ ដុល្លារ នឹងមានដាក់លក់ នៅថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំ ២០២០។
លក្ខណៈសម្បតិ្តគួរឲ្យចាប់អារម្មណ៍លើ realme C15
realme C15 ដែលលក់នៅទីផ្សារកម្ពុជា គឺខុសគ្នានឹងនៅទីផ្សារដទៃ។ វាបំពាក់ដោយបន្ទះឈីបSnapdragon 460 មាន RAM 4GB និងមេម៉ូរី 64GB ។ ម៉ូឌែល C series នេះមានទំហំថាមពលថ្មធំដល់ទៅ 6000mAh បើគ្រាន់តែនិយាយទូរសព្ទបាន46ម៉ោង ឬមើល YouTube បាន48ម៉ោង។ បើអ្នកបើកមុខងារសន្សំសំចៃថ្ម 5% អាចនិយាយទូរស័ព្ទបាន 2ម៉ោង45នាទីថែមពីលើនោះទៀត។ ជាមួយនឹងដុំសាកភ្លើងល្បឿនលឿន 18W បច្ចេកវិទ្យា QuickCharge អ្នកអាចសាកបាន ២៨% ត្រឹមតែ ៣០ នាទីប៉ុណ្ណោះ។
realme C15 មានពីរជម្រើសគឺ ពណ៌ខៀវនិងពណ៌ប្រាក់ សម្រាប់អ្នកនិយមចូលចិត្ត ផ្ទៃសមុទ្រដែលមានពណ៌ខៀវនិងសត្វរំពេដែលហោះកាត់ផ្ទៃសមុទ្រ ធ្វើអោយកាន់តែពេញនិយមទាន់សម័យ។
សម្រាប់ផ្នែកកាមេរ៉ាក្រោយរបស់ realme C15 Qualcomm Edition ជាប្រភេទកាមេរ៉ា AI 4 គ្រាប់ 13MP ថែមទាំងមានមុខងារ Super Nightscape Mode និង Portrait Mode កាមេរ៉ា Selfie 8MP ជួយអោយអ្នកប្រើប្រាស់អាចថតបានរូបភាពដូចក្នុងភាពយន្ត និងមានមុខងារប្រើកាយវិការដើម្បីថតរូប មុខងារ AI Beauty និងការថតវីដេអូមានកម្រិត Full HD 1080P មិនថាការថតSelfieឬការថតវីដេអូ គឺសុទ្ធតែអាចថតបានច្បាស់ល្អ។
ក្រៅពីនេះ realme មិនត្រឹមតែជាម៉ាកស្មាតហ្វូនដែលស្ថាប័ន Counterpoint បានប្រកាសថាជា “ម៉ាកស្មាតហ្វូនដែលមានចំនួនលក់កើនឡើងលឿនបំផុតក្នុងពិភពលោករហូត50លានគ្រឿង” នោះទេ ហើយសម្រាប់ផលិតផល AIoTក៏មានការវាយបំបែកថ្មីផងដែរ ។
លក្ខណៈសម្បតិ្តលើនាឡិកាឆ្លាតវៃ realme Watch S
នាឡិកាឆ្លាតវៃ realme Watch S អាចកាន់ថ្មបានយូររហូតដល់15ថ្ងៃ បំពាក់ជាមួយនឹងមុខងារការពារជម្រាបទឹក IP68 និងមានមុខងារតាមដានចង្វាក់បេះដូងក្នុងកំឡុងពេលហែលទឹកបានទៀតផង។
មុខងារតាមដានសុខភាព ល្អៗនេះ បើធៀបគ្នាអាចនិយាយបានថា អ្នកចំណាយត្រឹម20% នៃតម្លៃ iWatch ប៉ុន្តែទទួលបានមកវិញនូវអត្ថប្រយោជន៍ជាង80% នៃតម្លៃ iWatch ៕