• 2020-11-10 02:37:53
  • ព័ត៌មាន

ជប៉ុនធ្វើម៉ាស៊ីនពិសេសមួយ សម្រាប់បូមយកកាស AirPods ជ្រុះលើផ្លូវរថភ្លើង

  • 2020-11-10 02:37:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ជ្រុះ​កាស AirPods លើ​ផ្លូវ​រថភ្លើង​នៅ​ជប៉ុន បាន​ក្លាយ​ជា​បញ្ហា​កង្វល់​មួយ​សម្រាប់​ក្រុមហ៊ុន​រថភ្លើង​​ រួម​ទាំង​ប៉ះពាល់​ដល់​ការ​ចំណាយ​របស់​អ្នក​ប្រើ​ប្រាស់​ផង​ដែរ។

ប៉ុន្តែ​ពេល​នេះ​ក្រុមហ៊ុន Panasonic បាន​រិះរក​ឃើញ​ដំណោះ​ស្រាយ​មួយ​ ដោយ​ផលិត​ឡើង​នូវ​ឧបករណ៍​មាន​សណ្ឋាន​រូបរាង​ដូច​ជា​ម៉ាស៊ីន​បូម ដែល​វា​អាច​ប្រើ​សម្រាប់​បូម​យក​កាស​ AirPods និង​កាស​ស្ដាប់​តូចៗ​ដទៃ​ទៀត ដែល​ជ្រុះ​បាត់​លើ​ផ្លូវ​រថភ្លើង។

ឧបករណ៍​ពិសេស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​កិច្ច​សហការ​រវាង​ក្រុមហ៊ុន​​រថភ្លើង​ជប៉ុន​ហៅ​កាត់ JRE ជា​មួយ​ក្រុមហ៊ុន Panasonic ហើយ​ការ​ធ្វើ​តេស្ត​បាន​បង្ហាញ​ថា​ឧបករណ៍​នេះ​អាច​​​រើស​កាស​ AirPods និង​កាស​ដទៃ​ទៀត​បាន​លឿន​ជាង​ឧបករណ៍​​ដែល​គេ​ធ្លាប់​ប្រើ​ពី​មុន៕​

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់