• 2020-11-10 01:49:21
  • ព័ត៌មាន

ប្លែក! Nissan នឹងដាក់ឲ្យបើកតេស្តឡាន Toyota RAV4 ដោយសារហេតុមួយនេះ

  • 2020-11-10 01:49:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Nissan មានភាពជឿជាក់ថា រថយន្ត Rogue ស៊េរីឆ្នាំ២០២១ របស់ខ្លួន គឺប្រសើរជាងរថយន្ត Toyota RAV4 ដាច់ ដោយហេតុនេះហើយទើបពួកគេនឹងផ្តល់ការបើកបរសាកល្បងរថយន្តគូប្រជែងឥតគិតថ្លៃ ទៅកាន់អតិថិជនរបស់ខ្លួន នៅខែធ្នូខាងមុខនេះ។

រថយន្ត Nissan Rogue

Nissan សង្ឃឹមថា ប្រហែលពាក់កណ្តាលនៃឈ្មួញចំនួន ១ ០៧៤នាក់ នៅសហរដ្ឋអាមេរិក នឹងទទួលយកយុទ្ធសាស្រ្តដ៏ចម្លែក ហើយក៏មានហានិភ័យផងដែរ។

រថយន្ត Toyota RAV4

បើតាមអ្នកនាំពាក្យក្រុមហ៊ុនរថយន្តជប៉ុនខាងលើបាននិយាយដឹងថា "យើងដឹងថាពេលដែលអតិថិជនឆែកមើលរថយន្ត Rogue ថ្មីសន្លាងរបស់វាក្បែរ RAV4 ពួកគេនឹងភ្ញាក់ផ្អើលដោយសារតែ ស្តង់ដារ, បច្ចេកវិទ្យាទំនើប, ការឌីហ្សាញបែប Premium របស់យើង ហើយអ្វីដែលសំខាន់គឺ គុណតម្លៃឈានមុខគេតែម្តង”។

រថយន្ត Nissan Rogue

គួរបញ្ជាក់ឲ្យដឹងថា រថយន្ត Toyota RAV4 គឺជា SUV ខ្នាតតូចដែលលក់ដាច់បំផុតលំដាប់លេខ១ នៅសហរដ្ឋអាមេរិក។ សម្រាប់ស៊េរីឆ្នាំ២០២១ វាមានតម្លៃចាប់ពី ២៦ ០៥០ដុល្លារឡើងទៅ។ ដោយឡែកចំពោះរថយន្ត Nissan Rogue ឆ្នាំ២០២១ វិញ មានតម្លៃចាប់ពី ២៥ ៦៥០ដុល្លារ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់